លោកម៉េងវិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងនៅល្ងាចថ្ងៃទី ២៧ ខែមីនា នេះថា នៅចំណុចផ្ទះលេខ​ 2C ភូមិដំណាក់ធំ​ ២​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ម្សិលមិញក្រុមគ្រូពេទ្យបានចុះយកសំណាកចំនួន០៧នាក់ ដោយផ្ទះនេះ មានអ្នកជំងឺបានមកហូបបាយជុំគ្នា១ពេល។

តែលទ្ធផលថ្ងៃនេះ គឺវិជ្ជមាន០៣នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅសម្រាកព្យាបាលនៅ The Great Duke ។

លោកបានឲ្យដឹងបន្តថា មានសមាជិកគ្រួសារចំនួន០៤នាក់ បានអប់រំណែនាំឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះបន្ត ។

បច្ចុប្បន្នទីតាំងកើតហេតុត្រូវបានហ៊ុំព័ទ្ធជាបណ្ដោះអាសន្ន សូមបងប្អូនកុំមើលងាយស្ថានការឲ្យសោះ បើមិនអនុវត្តន៍តាមវិធានការ ៣ការពារ ៣កុំ ឲ្យបានម៉ឺងម៉ាត់ទេគឺហានីភ័យហើយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor