លោក វង្ស ណយ ប្រកាសតាមបណ្ដាញសង្គមឲ្យបងប្អូនអ្នកលេងហ្វេសប៊ុកជួយធ្វើសាក្សីបើសិនជាមានការយកដីម្ដាយខ្លួនពីសំណាក់អ្នកធំ ដោយឈូសឆាយ ឬដុតបំផ្លាញ។
លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែមីនា នេះថា
«ដីនិងផ្ទះរបស់ម្តាយខ្ញុំ ដែលខ្ញុំរស់នៅតាំងពីតូច ក្នុងឆ្នាំ1998 ឥឡូវនេះកំពុងតែមានបញ្ហា ជាមួយនឹងអ្នកធំ បើសិនជា មានការឈូសឆាយ ដុតបំផ្លាញ សូម ពុក ម៉ែ បងប្អូនទាំងអស់គ្នា នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជួយធ្វើសាក្សីផង ភូមិផ្សារព្រំ សង្កាត់ស្ទឹងកាច់ ខាំសាលាក្រៅ ក្រុងប៉ៃលិន 12.3.2021។អរគុណសន្តិភាព»