header ads

Sponsor

លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់នៅក្នុងផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ថា នៅយប់រំលងអាធ្រាតថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន០២នាក់ ស្មើនឹង០២ទីតាំង រួមមានដូចខាងក្រោម ៖
១-ទីតាំងផ្ទះលេខ១០៥ បុរីកាំកូស៉ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជម្ងឺ ភេទប្រុស អាយុ៤៥ឆ្នាំ មានអ្នកពាក់ព័ន្ធ០៥នាក់ (ស្រី០៤នាក់) ។
២-ទីតាំងផ្ទះលេខ១០៦ បុរីកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជម្ងឺ ភេទ ប្រុស អាយុ៤៥ឆ្នាំ ទីតាំងទាំងពីរខាងលើ មានអ្នកពាក់ព័ន្ធ ០៥ នាក់។ បច្ចុប្បន្នអ្នកជម្ងឺទាំង០២នាក់ បានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តាល់ (បចុ្ចប្បន្ន The Great Duke)។ រីឯអ្នកដែលពាក់ព័ន្ធទាំង០៥នាក់ខាងលើ ត្រូវបានអោយធ្វើចត្តាឡីស័កនៅផ្ទះ ហើយអាជ្ញាធរ បានសម្រេចបិទទីតាំងទាំង២ខាងលើជាបណ្ដោះអាសន្ន៕
ប្រភព : អភិបាលខណ្ឌឬស្សីកែវ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post