header ads

Sponsor

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់អ្នក ជំងឺកូវីដ១៩ ដែលមានឈ្មោះថា ចែត ណាវី អាយុ ២៣ឆ្នាំ ទទួលលទ្ធផលតេស្តវិជ្ជមាន ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ ក្នុងនោះគាត់បានបញ្ជាក់ថា “នាងខ្ញុំកំពុងសម្រាកនៅសណ្ធាគារ The Great Duke ។ សម្រាប់ពត៌មានអ្នកដែលពាក់ព័ន្ធជាមួយរូបខ្ញុំផ្ទាល់ ខ្ញុំបានជម្រាបពត៌មានជូនដល់ក្រសួងសុខាភិបាលរួចរាល់ដែរ។ គោលបំណងដែលខ្ញុំសរសេរសារនេះមក ក្នុងករណីមានចន្លោះខ្វះខាតណាមួយដោយអចេតនា ដូចនេះសម្រាប់អ្នកដែលធ្លាប់បានពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគ Covid-19នេះ។


នៅថ្ងៃទី 13/03/2021 នៅវេលាម៉ោងប្រហែល 10:00 – 10:45am ខ្ញុំបានចូលហាង Winsou សាខាភ្នំពេញថ្មី
នៅថ្ងៃដដែរ ម៉ោង 2:30pm ខ្ញុំបានចូលហាង ភីងហោស៍ សាខាបាក់ទូក។

សូមអរគុណដល់ពុកម៉ែបងប្អូនញាតិមិត្តទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភនិងការលើកទឹកចិត្ត ខ្ញុំមិនអីទេ សុខភាពខ្ញុំនៅពេលនេះរឹងមាំធម្មតាទេ សូមអ្នកទាំងអស់គ្នាកុំព្រួយបារម្ភអី 🙏 ជាចុងក្រោយ នាងខ្ញុំជូនពរដល់បងប្អូននិងប្រជាពលរដ្ធទាំងអស់គ្នាអោយមានសុខភាពល្អ និងការពារអោយបាន100%ទាំងអស់គ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានប្រកាសជារៀងរាល់ថ្ងៃនូវមេរោគ Covid-19នេះ។ សុំទោសសម្រាប់កំហុសឆ្គងរបស់សំណេរខាងលើដោយអចេតនាណាមួយ ។ សូមអរគុណ🙏”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post