header ads

Sponsor

 ពេលវេលាជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ អាចនិយាយបានថា ជាពេលមួយដែលមនុស្សគ្រប់គ្នាទទួលបានអារម្មណ៍ស្និទ្ធិស្នាល កក់ក្តៅ និងអារម្មណ៍សប្បាយរីករាយពេលជួបជុំបងប្អូន ញាតិមិត្តទីជិតឆ្ងាយ។ ក្នុងនោះផងដែរ ដើម្បីបង្កើនបរិយាកាសសប្បាយអ៊ូអរជាមួយក្រុមគ្រួសារ គួរតែបង្កើតសកម្មភាពសប្បាយៗដូចជា ការច្រៀងរាំ លេងល្បែងប្រជាប្រិយ ឬលេងហ្គេមផ្សេងៗ ប៉ុន្តែដើម្បីកុំឲ្យបរិយាកាសដ៏សប្បាយរីករាយទាំងនោះរំលងទៅដោយមិនបានបន្សល់ទុកអនុស្សាវរីយ៍ឲ្យសោះ កុំភ្លេចទាញស្មាតហ្វូន OPPO RENO5 បើកមុខងារ Dual View Video ថតវីដេអូ 2 ប្លង់តំណាលគ្នាក្នុងពេលតែមួយលើកាមេរ៉ាមុខនិងក្រោយ ដើម្បីបង្ហាញទឹកមុខសប្បាយរីករាយនិង «បង្កើនភាពរស់រវើកជាមួយគ្នា»។ ហើយកុំភ្លេចចែករំលែកវីដេអូសប្បាយៗ និងអនុស្សាវរីយ៍ល្អៗទាំងនោះលើបណ្តាញសង្គមផងណា។

ជាការពិតណាស់! ទូរស័ព្ទ OPPO RENO5 ស៊េរីទំនើប និងចុងក្រោយមានការពេញនិយមខ្លាំង និងស្ទើរតែផ្ទុះទីផ្សារស្មាតហ្វូន គឺដោយសារវាមានចំណុចពិសេសអស្ចារ្យចំនួន 3 យ៉ាងធំៗដែលធ្វើឲ្យមនុស្សគ្រប់គ្នា ពិសេសមិត្តៗយុវវ័យមិនអាចខ្វះ OPPO RENO5 កាន់លើដៃបាន ៖

• កាមេរ៉ា AI 2.0 ៖ អ្វីដែលធ្វើឲ្យហ្វេនៗនឹកស្មានមិនដល់ និងភ្ញាក់ផ្អើលបន្ទាប់ពីម៉ូដែល OPPO RENO5 អាប់ដេតជាមួយ AI Camera ជំនាន់ថ្មី 2.0 ដោយបំពាក់បច្ចេកវិទ្យា និងមុខងារថ្មីៗយ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក។ និយាយរួមគឺលើសពីការំពឹងទុកតែម្តង ជាមួយមុខងារថតរូប រូបវីដេអូប្លែកៗជាច្រើនដូចជា AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើនដែលលោកអ្នកអាចប្រើមុខងារទាំងនេះ ដើម្បីថតរូបស្អាតៗ និងវីដេអូសប្បាយៗជាមួយក្រុមគ្រួសារក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីទុកជាកម្រងអនុស្សាវរីយ៍ បង្កើនភាពស្និទ្ធិ និងជាការចងចាំមួយដ៏សែនកក់ក្តៅផងដែរ។

• កាមេរ៉ា 64MP+ 44MP ៖ រាល់ពេលចូលហាងទិញទូរស័ព្ទ សំនួរដែលគ្រប់គ្នាសួរមុនគេគឺ ស្មាតហ្វូនតម្លៃខ្ទង់ $400 ចុះក្រោមមួយណាមានទំហំធំជាងគេ ហើយថតរូបភ្លឺច្បាស់? នេះណែ៎! កាមេរ៉ា OPPO RENO5 ទំហំកាន់តែធំ 64MP+ 44MP ធំបំផុតក្នុងចំណោមទូរស័ព្ទដែលមាកម្រិតតម្លៃដូចគ្នា។ ពិសេសគឺថតរូប ថតវីដេអូកាន់តែច្បាស់គ្រប់ស្ថិតភាព ទោះស្ថិតនៅទីងងឹតយ៉ាងណាក៏ដោយ។ ដូច្នេះ កាមេរ៉ា OPPO RENO5 អាចជួយផ្តិតកម្រងរូបភាពល្អរបស់អ្នក និងក្រុមគ្រួសារជាទីស្រលាញ់បានគ្រប់ពេលវេលា គ្រប់ទីកន្លែងឲ្យកាន់តែភ្លឺច្បាស់ ដោយមិនបាច់បារម្ភរូបថតព្រាល ឬរូបងងឹតឡើយ។

• កម្លាំងសាកថ្មលឿន 50W ៖ ធុញហេ៎ អង្គុយចាំសាកថ្មទូរស័ព្ទយូរៗ? ចុចតិចងាកអស់ថ្មៗ តែបើប្រើ OPPO RENO5 គ្មានបារម្ភពីបញ្ហានេះឡើយ ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហ័សរហូតដល់ 50W ។ អ្វីដែលកាន់តែពិសេសគឺបញ្ចូលថ្ម 5 នាទីអាចមើលវីដេអូបានរហូតដល់ទៅ 3 ម៉ោងឯណ្ណោះ។ គួរតែមាន OPPO RENO5 ម្នាក់មួយទុកដើរលេងថតរូប លេងហ្វេសប៊ុក ឬសំណេះសំណាលគ្នាតាម Video Call ជាមួយក្រុមគ្រួសារបានរាប់ម៉ោង ដោយមិនខ្លាចរលត់ថ្មនោះទេ។

ឈប់! ឈប់! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាន់តែពិសេស និងអស្ចារ្យ! រាល់ការជាវស្មាតហ្វូន OPPO RENO5 ឬ RENO5 5G នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដែលមានផ្លាកសញ្ញា OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជនជាទីស្រលាញ់ទាំងអស់នឹងទទួលបានឱកាសផ្សងសំណាងកោសឆ្នោតតាម Online ចំនួន 2 ដងដើម្បីយករង្វាន់ដោយងាយៗគឺគ្រាន់តែថតរូបលោកអ្នកជាមួយ OPPO RENO5 ឬ RENO5 5G បង្ហោះចូលក្នុងវេបសាយ រួចវាយបញ្ចូលលេខ IMEI របស់ទូរស័ព្ទ នោះអតិថិជនទាំងអស់គ្នានឹងមានឱកាសទទួលបានកាដូពិសេសៗជាច្រើនរួមមាន តុក្កតា Ollie (ចំនួន 1 ឬ 1 គូ), កាសឥតខ្សែ Enco W11, កាសឥតខ្សែ Enco Free និង Power Bank។ ដូច្នេះ ចង់ជ្រាបច្បាស់ពីពត៌មានលម្អិតសូមចូលទៅកាន់ផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post