លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិចិន បុរសជនជាតិចិន អាយុ៤៣ឆ្នាំ ធ្វើការនៅកាស៊ីណូកោះធំ
អ្នកជំងឺជាជនជាតិខ្មែរ ឈ្មោះ ឈាន ប៊ុនធឿន ប្រុស ខ្មែរ អាយុរ ៣៨ឆ្នាំ ហៅ DJ ប៊ូម ជា ជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរពត័មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ កំពុងស្ពឺបានស្លាប់ដោយសារជំងឺកូវីដ១៩។
បន្ទាប់ពីរកឃើញ វិជ្ជមានកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលបញ្ជួនមកពីសណ្ឋាគារហ្គ្រេនឌុកកាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២១។
លោកស្រីបានបន្តថាអ្នកជំងឺបានស្លាប់នៅព្រឹកវេលាម៉ោង៧ និង៤៥នាទី នៅថ្ងែ២៥ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩ វាយលុកធ្វើឲ្យខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ។ លើសពីនេះទៀតអ្នកជំងឺបានសភាពធាត់កំរិត១ និងលើសឈាមផងដែរ។
លោកស្រីបានបន្តទៀតថា «យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី២០ខែមីនាឆ្នា២០២១តែមិនអាចជួយសង្គ្រោះបានហើយអ្នកជំងឺបានស្លាប់នៅថ្ងែ២៥ ខែមីនាឆ្នាំ២០២១នៅវេលាម៉ោង៧និង៣៥នាទៅព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ដោយកូវីដ១៩»។
ជូនដំណឹងដោយអុឹម ជីវ៉ា