header ads

Sponsor

ក្នុងពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា​បានស្វែងរកការរស់នៅ​បែបជីវិតស៊ីវិល័យ ដោយងាកមករកគេហដ្ឋានបែបបុរី និង​ខុនដូ។ ចំពោះការផ្លាស់ប្តូរបែបនេះ ដោយសារតែការរស់នៅក្នុង​បុរី និង​ខុនដូ​បានបន្ថែមនូវភាពសម្បូរបែប និងតម្រូវការ​ដែលមិនអាចខ្វះបានសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ជាមួយលក្ខណៈពិសេសជាច្រើន ខុនដូ ដឹស្តាប៉ូឡារីស ២៣ របស់បុរី ប៉េង ហួត នឹងក្លាយជាជម្រើសដ៏ស័ក្ដិសមសម្រាប់លោកអ្នក។ តើលក្ខណៈពិសេសទាំងនោះមានអ្វីខ្លះ?

ខុនដូ ដឹស្តាប៉ូឡារីស ២៣ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ប្រមាណជា៥នាទី​ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) សាងសង់ឡើងលើផ្ទៃដីប្រមាណជាជាង២​ហិចតា ដែលមានកម្ពស់២៦ជាន់ ចែកចេញជាបន្ទប់គេង 1 និងបន្ទប់គេង 2 អមជាមួយគ្រឿងសង្ហារិមទំនើបគ្រប់ប្រភេទបំពាក់ជូនរួចជាស្រេច ស្របតាមតម្រូវការរបស់អតិថិជន។

អ្វីដែលពិសេសនោះ គឺ​លោកអ្នកអាចកម្សាន្ត និង​ស្រូបយកខ្យល់បរិសុទ្ធនៅក្នុងសួនច្បារលើអាកាសបែបឯកជន នៅជាន់ទី២៦ នៃអគារ ដែលមានបរិយាកាសស្រស់ស្រាយ​ជាមួយនឹងទេសភាពដ៏ល្អឥតខ្ចោះ អមដោយទន្លេ និងទិដ្ឋភាពសួនកម្សាន្តបែបអឺរ៉ុបថែមទៀតផង។ សម្រាប់ជាន់ទី១ និង​ទី២ នៃអគារខុនដូ​បានរៀបចំឱ្យមានជាហាងទំនិញដ៏សម្បូរបែប មានទំនិញរាប់រយមុខ ដោយលោកអ្នកពុំចាំបាច់ចាកចេញពីខុនដូ ទៅណាឆ្ងាយក្នុងការស្វែងរកទិញទំនិញនោះទេ។​

លើសពីនេះទៅទៀតដើម្បីបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃឱ្យកាន់តែសំបូរបែប បុរី ប៉េង ហួត បានបង្កើតឱ្យមាន៖

១-  ប៉ូឡារីស អេហ្វ អែន ប៊ី ដែលប្រមូលផ្តុំភោជនីយដ្ឋាន និង​អាហារដ្ឋានល្បីៗលើដងវិថីតែមួយ

២- សួនកម្សាន្តយូរ៉ូផាកជាសួនកម្សាន្តស្តង់ដារបែបអឺរ៉ុប​ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ជាទីកន្លែងលំហែកាយបែបធម្មជាតិ ដែលមានភោជនីយដ្ឋានបែបបស្ចឹមប្រទេស និងការកម្សាន្តផ្សេងៗជាច្រើនទៀត។​

៣- ​ក្លឹបហាត់ប្រាណ អាងហែលទឹក និងកីឡដ្ឋាន សម្រាប់លោកអ្នកមកហាត់ប្រាណ និងកម្សាន្ត ជាមួយនឹងកីឡាវាយកូនហ្គោល និង​កីឡាបាល់ទាត់ ដែលកំពុងពេញនិយម នាពេលបច្ចុប្បន្ន។​​

ដែលលោកអ្នកចំណាយពេលត្រឹមតែ 5នាទី ទៅ ១០នាទី ប៉ុណ្ណោះពីទីតាំងខុនដូ មកកាន់ទីតាំងនីមួយៗដូចបានរៀបរាប់ខាងលើ ​។

សរុបរួមមក ជីវិតបែបស៊ីវិល័យសម្រាប់ការរស់នៅក្នុងខុនដូ ដឹស្តាប៉ូឡារីស ២៣ ពិតជាមិនធ្វើឱ្យលោកអ្នកមិនខកបំណងឡើយ ក្នុងការទទួលបានជីវិតដ៏ស្រស់បំព្រង រួមផ្សំនឹងភាពសម្បូរបែបដែលនៅជុំវិញ ដែលស័ក្តិសមនឹង​ពាក្យស្លោករបស់បុរី ប៉េង ហួត “ធ្វើឱ្យជីវិតលោកអ្នកកាន់តែមានន័យ”។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.com ឬចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន​ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក​រៀងរាល់ម៉ោងធ្វើការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post