header ads

Sponsor

ក្រុមហ៊ុនទូរស័ព្ទដៃ vivo មិនត្រឹមតែជាក្រុមហ៊ុនទូរស័ព្ទដៃដែរមានឈ្មោះបោះសំឡេង និងឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ! តែក្រុមហ៊ុនឈានមុខគេនេះ ក៏ជាក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់ចំពោះដៃគូពាណិជ្ជកម្មរបស់ខ្លួនជានិច្ច ពិសេសបង្កើតកម្មវិធីលើកទឹកចិត្តយ៉ាងអស្ចារ្យដល់ដៃគូពាណិជ្ជកម្មដែលមានសកម្មភាពលេចធ្លោនៅលើទីផ្សារកម្ពុជា។

ជាក់ស្តែងកាលពីអំឡុង ខែ10 ឆ្នាំ2020 ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការដាក់ជាសំណើរមួយទៅកាន់ដៃគូពាណិជ្ជកម្មរបស់ខ្លួនទូទាំងប្រទេស ឲ្យធ្វើការខិតខំក្នុងការពង្រឹងនូវការលក់ធ្វើយ៉ាងណាឲ្យកាន់តែមានសន្ទុះខ្លាំងក្លា។ ហើយនៅក្នុងការកិច្ចខិតខំប្រឹងប្រែងនេះដែរសម្រាប់ដៃគូពាណិជ្ជកម្មណា ដែលធ្វើការលក់ចេញស្មាតហ្វូន vivo 30គ្រឿង ក្នុងស៊េរីណាក៏បាន នឹងទទួលបានការចាប់រង្វាន់1ដង នៅក្នុងនោះរង្វាន់លើកទឹកចិត្តរួម​​​មានដូចជា៖ ទូរសព្ទ័ដៃស្មាតហ្វូន vivo V20 / ទឹកប្រាក់ចំនួន $200 / ទឹកប្រាក់ចំនួន $500 / ទឹកប្រាក់ចំនួន $1000 / ម៉ូតូ GPX កម្លាំង 200CC / នឹងរង្វាន់ធំរថយន្ត Mazda BT-50 2021។
សម្រាប់កម្មវិធីនេះដែរក៏បានធ្វើការប្រព្រឹត្តិទៅកាលពី ថ្ងៃទី30 ខែ10 ឆ្នាំ2020 នឹងត្រូវបានធ្វើការបញ្ចប់កាលពីអំឡុង ថ្ងៃទី31 ខែមករា​ ឆ្នាំ2021 សរុបមកគឺមានរយះពេល 3ខែ។

មួយវិញទៀតយើងក៏បានរកឃើញនូវអ្នកដែលមានសំណាងក្លាយជាម្ចាស់រថយន្តទំនើប Mazda BT-50 2021 រួចហើយដែរ! នោះគឺម្ចាស់ហាងលក់ទូរសព្ទ័ដៃទំនើប មានជ័យ ដែរមានទីតាំងស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ។

ក្រុមហ៊ុន vivo មានសេចក្ដីសោមនស្សដែលបានធ្វើជាដៃគូសហការដ៏ល្អ ជាមួយម្ចាស់ហាងនានា ដើម្បីផ្ដល់នូវទូរសព្ទដៃ ដែលមានតម្លៃសមរម្យ ហើយបើធៀបនឹងទូរសព្ទដទៃដែលមានតម្លៃប្រហាក់ប្រហែល ស្មាតហ្វូន vivo ពិតជាមានសមត្ថភាពខ្ពស់ មានការរចនាប្លែកស្អាត បច្ចេកវិទ្យាកាន់តែជឿនលឿន និងសំបូរបែបសម្រាប់មនុស្សសម័យថ្មី។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post