header ads

Sponsor

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រេីប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័ត ដេីម្បីព្យាបាល និងសង្គ្រោះ ដល់អ្នកជំងឺសង្ស័យ ក្នុងកំឡុងពេលរងចាំលទ្ធផលតេស្តជំងឺកូវីដ-១៩។

ការអនុញ្ញាតឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រេីប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័តនេះធ្វើឡើងតាមរយ: ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ
កងទ័ពជើងគោក ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនិងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក និងលោកជំទាវ ពេជ ចន្ទមុន្នី។
នេះគឺជាការគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជនប្រកបដោយទឹកចិត្តដ៏ល្អប្រពៃនិងបេះដូងមនុស្សធម៌របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងដើម្បីជួយសម្រួលដល់មន្ទីរពេទ្យដែលកំពុងព្យាបាល អ្នកជំងឺកូវីដ-១៩ និងដេីម្បីបង្កេីនការយកចិត្តទុកដាក់ភ្លាមៗ ដល់អ្នកជំងឺដែលមានអាការសង្ស័យ​ជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា បន្ទប់ព្យាបាលចល័តគឺមានចំនួន៥ ដែលបានបំពាក់សម្ភារៈបច្ចេកទេសសុខាភិបាលរួចជាស្រេចដើម្បីត្រៀមព្យាបាលអ្នកជំងឺក្នុងកំឡុងពេលរង់ចាំលទ្ធផលតេស្តជំងឺកូវីដ-១៩៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post