វៀតណាមបានផ្ដល់ថវិកាដល់កម្ពុជាចំនួន ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Dung ជូនដល់ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសវៀតណាម គឺលោក ឆាយ ណាវុធ កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។
ភាគីប្រទេសវៀតណាមសង្ឃឹមថាការជួយនេះនឹងអាចជួយកម្ពុជាប្រយុទ្ធជាមួយការរីករាលដាលជំងឺ COVID-19 និងឆាប់មានសេដ្ឋកិច្ចប្រសើរឡើងវិញ។
លោក ឆាយ ណាវុធបានថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានជួយ ដោយសង្កត់ធ្ងន់ថាជំនួយនេះគឺជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ Covid-19 ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
កាលពីខែមេសាឆ្នាំមុនប្រទេសវៀតណាមបានផ្តល់ឧបករណ៍វេជ្ជសាស្ត្ររួមមានឈុតការពាររបាំងមុខ និងឧបករណ៍ធ្វើតេស្ត ដែលមានតម្លៃជាង ៧ ពាន់លានដុង (៣០៣.៥៧៤ ដុល្លារ) ដល់ប្រទេសកម្ពុជា។
REF. VNexpress