header ads

Sponsor

ភ្នំពេញ៖ នាយប់ថ្ងៃសុក្រ​ ៥រោច​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​០២​ ខែមេសា​ ឆ្នាំ២០២១​ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ​ ដឹកនាំដោយ​ លោក​ កៅ​ សារ៉ាវុធ​ អភិបាលរងខណ្ឌជ្រោយចង្វារ​ បានចុះបង្រ្កាបករណីចែកចាយ និងរក្សាទុកនៅសារធាតុញៀន នៅក្នុងផ្ទះសំណាក់ឫស្សីមាស​ ស្ថិតនៅភូមិព្រែកលៀប​ សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ។

ក្នុងការបង្ក្រាបនេះ​ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ​ បានឃាត់ខ្លួនសង្ស័យ​ ចំនួន​ ៦នាក់​ (ស្រី​ ២នាក់​)​ រួមជាមួយវត្ថុតាងដកហូតរួមមាន​៖​ ម្សៅក្រាមពណ៌សថ្លា​ ៣កញ្ចប់តូចល្មម​ ដាវសាម៉ូរៃ​ ១ដេីម​ និងម៉ូតូ​ ៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាង​ បានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ ដេីម្បីរៀបចំឯកសារ​ចាត់ការតាមនីតិវិធីបន្ត។
ប្រភព រដ្ឋបាលខណ្ឌជ្រោយចង្វារ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post