header ads

Sponsor

ក្រុមហ៊ុនបច្ចេកវិទ្យា vivo ថ្មីៗនេះបានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន X60 Pro ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ វាគឺជាប្រភេទស្មាតហ្វូន Flagship ដ៏ប្រណិតម៉ូឌែលចុងក្រោយថែមទៀតផង។ ស្មាតហ្វូនប្រណិតនេះគឺជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ជាមួយនឹងក្រុមហ៊ុន  ZEISS ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោកទៅលើបច្ចេកវិទ្យាអុបទិក និង opto-electronics ។ ជាមួយនឹងការឌីស្សាញប្រកបដោយបច្ចេកវិទ្យាដ៏ច្នៃប្រឌិតខ្ពស់របស់ក្រុមហ៊ុន​ vivo ជាមួយនឹងការសហការផ្នែកវិស្វកម្មជាមួយនឹងក្រុមហ៊ុន ZEISS នោះ ស្មាតហ្វូន  X60 Pro បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតនៅក្នុងការថតរូបភាព។

ស្មាតហ្វូន X60 Pro នេះបានដាក់សម្ពោធ Online នឹងប្រកាសជាផ្លូវការនៅលើទីផ្សារ កាលពីថ្ងៃទី02 ខែមេសា ឆ្នាំ2021 ខណៈពេលនេះស្មាតហ្វូន X60 Pro នេះដែរបានប្រកាសខ្លួនមកជាមួយនឹងតម្លៃ $859 ។

ការផ្តោតទៅលើបច្ចេកវិទ្យាថតរូបភាពដ៏អស្ចារ្យតាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន ZEISS

ស្មាតហ្វូន vivo ដំបូងបំផុតនេះគឺជាកិច្ចសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា ZEISS ដែលស្មាតហ្វូន X60 Pro នេះគឺផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត និងប្រកបដោយភាពច្នៃប្រឌិតគ្មានគូប្រៀបនោះទេ។ សេនស័ររបស់ក្រុមហ៊ុន ZEISS គឺមានការពង្រឹងទៅលើផ្នែក Software និងផ្នែក Hardware ។ ការបញ្ចូលគ្នានូវ optical lenses, sensors, image processing algorithms និងមុខងារជាច្រើនទៀតដែលអនុញ្ញាតអោយអ្នកប្រើប្រាស់រីករាយជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាដែលកាលពីមុនមានចំនួនកំណត់ប៉ុណ្ណោះសម្រាប់អ្នកដែលចូលចិត្តថតរូប។

លោក Spark Ni អគ្គនាយករងជាន់ខ្ពស់ និងជា CMO របស់ក្រុមហ៊ុន vivo និយាយថា “ក្រុមហ៊ុន vivo ពិតជារំភើបខ្លាំងណាស់ក្នុងការផ្តល់អោយអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍នៃកាមេរ៉ាដ៏អស្ចារ្យបំផុតជាមួយនឹងសមត្ថភាពកាមេរ៉ារបស់ក្រុមហ៊ុន ZEISS, ដែលជាក្រុមហ៊ុនកំពូលទៅលើបច្ចេកវិទ្យាអុបទិកអស់រយៈពេល ១៧៥ ឆ្នាំហើយនោះ។ ស្មាតហ្វូនជាច្រើនពេលនេះបានក្លាយជាស្ទាយ៍ជីវិតមួយរបស់អ្នកប្រើប្រាស់នៅក្នុងការថតរូបភាព និងសកម្មភាពដ៏អស្ចារ្យប្រចាំថ្ងៃ ហើយបច្ចេកវិទ្យាថតរូបភាពនេះបានក្លាយជាបទពិសោធន៍ដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់។ vivo បានសហការជាមួយនឹងក្រុមហ៊ុន ZEISS ក្នុងការនាំយកនូវបច្ចេកវិទ្យារូបភាពច្បាស់ ម៉ត់ស្រស់ស្អាតគ្មានគូប្រៀបនោះទេ។”

សម្រាប់លក្ខណៈសម្បត្តិពិសេសរបស់ស្មាតហ្វូនត្រកូល X60 series នេះមានសមត្ថភាពដ៏អស្ចារ្យជាមួយនឹងសេនស័រថ្មីនៃការសហការរបស់ក្រុមហ៊ុន vivo ZEISS ដែលផ្តលនូវស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងក្លា និងកាមេរ៉ាអស្ចារ្យបំផុត។ ស្មាតហ្វូនម៉ូឌែល​ X60 Pro នេះគឺមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 48MP + 13MP + 13MP ហើយវាមានកាមេរ៉ាខាងមុខទំហំ 32MP ។ វាមានឡូហ្គោ ZEISS logo  ដែលស្ថិតនៅលើ lens នេះ ខណៈពេលដែល ZEISS Vario-Tessar trademark គឺស្ថិតនៅក្រោមកាមេរ៉ាខាងក្រោយនេះផងដែរ។ នេះគឺជាស្មាតហ្វូនដ៏ប្រណិតដែលអស្ចារ្យបំផុតនៅក្នុងការថតរូបភាព។

នេះគឺជាលើកដំបូងបំផុតដែលអ្នកប្រើប្រាស់ជាច្រើនអាចចូលទៅកាន់ ZEISS Biotar Portrait Style  នៅលើស្មាតហ្វូនត្រកូល vivo X series ។ មុខងារថ្មីនេះអននុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនបង្កើតនូវរូបភាព portraits ដ៏អស្ចារ្យយ៉ាងប្រណិតជាមួយនឹងសមត្ថភាពដែលមិនគួរអោយជឿនោះទេ។ វាក៏មានភ្ជាប់ជាមួយនឹង bokeh ដែលថតរូបបានស្អាតមែនទែន។

ការនាំយកនូវមុខងារថតរូបភាពកម្រិតខ្ពស់ទៅកាន់អ្នកប្រើប្រាស់ជាច្រើន

 ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានធ្វើការពង្រឹងទៅលើបច្ចេកវិទ្យានៃការថតរូបភាពយ៉ាងអស្ចារ្យនៅក្នុងការអនុវត្តន៍នៅលើស្មាតហ្វូនត្រកូល X60 series ដែលចាប់ផ្តើមជាមួយនឹង Gimbal Stabilization 2.0 ។ ជាមួយនឹងប្រព័ន្ធ Gimbal Camera System និងបច្ចេកវិទ្យា Pixel Shift Ultra HD Imaging នោះ ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូន X60 Pro នេះគឺមានការពង្រឹងទៅលើភាពច្បាស់នៃរូបភាព និងម៉ត់មែនទែនដែលធ្វើអោយរូបភាពមានកម្រិតភាពច្បាស់ដល់ទៅ Ultra-HD ថែមទៀត។​ស្មាតហ្វូន X60 Pro នេះប្រើប្រាស់នូវបច្ចេកវិទ្យា VIS 5-axis video stabilization ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចថតរូបភាពបានច្បាស់នៅក្នុង dynamic motion យ៉ាងអស្ចារ្យថែមទៀត។ បន្ថែមពីនេះទៀតនោះ វាក៏មានមុខងារ Extreme Night Vision 2.0 ដែលជួយអ្នកប្រើប្រាស់ជាច្រើនក្នុងការបង្កើតនូវភាពអស្ចារ្យនៅក្នុងការថតនៅពេលយប់បានយ៉ាងល្អឥតខ្ចោះថែមទៀត។ វាក៏មាននូវការប្រើប្រាស់ AI noise reduction algorithm ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ពីក្រុមហ៊ុន vivo ផងដែរ។

ស្មាតហ្វូនស៊េរីថ្មី X60 series នេះគឺបំពាក់នូវមុខងារជាច្រើននៅក្នុងការថតរូបភាព និងវីដេអូជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេ។ តាមរយៈមុខងារ Cinematic Master នេះ អ្នកអាចថតវីដេអូនៅក្នុងកម្រិតរូបភាព 2.35:1 widescreen aspect ratio ជាមួយនឹងកម្រិត audio zoom និង direction sound input បានយ៉ាងច្បាស់ថែមទៀត។ ផ្អែកទៅលើស្ថានភាពនៃតម្រូវការរបស់ពួកគេនោះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការជ្រើសរើសរវាង HDR Super Night Portrait, Ultra-Wide Night Mode, Super Pano, Pro Sports Mode, Kids Snapshot, Multi-Style Portrait និង Long-Exposure Mode ថែមទៀត។

ស្មាតហ្វូនដែលមានកម្លាំងខ្លាំងក្លាក្នុងការប្រើប្រាស់ និងអស្ចារ្យបំផុត

ស្មាតហ្វូន vivo X60 Pro នេះមានសមត្ថភាពខ្លាំងក្លា ការភ្ជាប់ទំនាក់ទំនងដ៏អស្ចារ្យ និងល្បឿនលឿនក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន vivo X60 Pro នេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 870 processor ដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ប្រចាំថ្ងៃយ៉ាងអស្ចារ្យថែមទៀតផង។ ជាមួយនឹងការពង្រឹងទៅលើបច្ចេកវិទ្យា CPU និង GPU នេះ បន្ទះឈីបនេះអាចប្រើប្រាស់នូវបច្ចេកវិទ្យា 5G បានយ៉ាងល្អឥតខ្ចោះថែមទៀត។ X60 Pro ក៏ត្រូវបានបំពាក់ទំហំរ៉េមធំដល់ទៅ 12GB បូករ៉េមជំនួយ 3GB និងមានអង្គផ្ទុកទិន្នន័យស្រាប់ 256GB។

ស្មាតហ្វូន vivo X60 Pro នេះមានអេក្រង់កម្រិត 120Hz refresh rate និង 240Hz response rate ជាមួយនឹងអេក្រង់ edge-to-edge AMOLED ថែមទៀត។ អេក្រង់កម្រិត 120Hz refresh rate នេះផ្តល់នូវការទស្សនាដ៏អស្ចារ្យបំផុត ខណៈពេលដែលអេក្រង់កម្រិត 240Hz response rate ផ្តល់នូវការលេងហ្គេមយ៉ាងអស្ចារ្យថែមទៀតផង។ ស្មាតហ្វូន X60 series នេះគឺទទួលបាននូវវិញ្ញាបនបត្រជាច្រើនដូចជា HDR10+, SGS Eye Care Display, SGS Seamless និង Hi-Res Audio ផងដែរ។

ការឌីស្សាញយ៉ាងល្អឥតខ្ចោះ និងប្រណិតបំផុត

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើនដ៏អស្ចារ្យនៅលើស្មាតហ្វូន X60 series នេះ។ ស្មាតហ្វូន X60 Pro នេះគឺមានអេក្រង់កម្រិតទំហំ 6.56-inch flexible Ultra O Screen ជាមួយនឹងកម្រិតគែមកោង 3D ថែមទៀត។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន vivo X60 series នេះគឺមានការប្រើប្រាស់នូវ Dual-Tone Step ដែលធ្វើអោយការឌីស្សាញស្មាតហ្វូននេះអស្ចារ្យបំផុត។ Dual-Tone Step គឺជាបច្ចេកវិទ្យាដែលផ្តោតទៅលើការថតរូបភាព និងវីដេអូដែលជាកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន ZEISS នេះ។ ស្មាតហ្វូននេះមានកម្រាស់ 7.36mm និងទម្ងន់ 176g មានជម្រើសមួយពណ៌ Shimmer Blue ។

មួយវិញទៀតស្មាតហ្វូន vivo X60 Pro នេះដែរក៏ត្រូវបានដាក់ឲ្យធ្វើការ Pre-Order (កុម្មង់ទុកមុន) ចាប់ពីថ្ងៃទី03 រហូតដល់ថ្ងៃទី09 ខែមេសា ឆ្នាំ2021 នេះតទៅ។ ដែលមានបន្ថែមជាមួយនឹងកាដូដែរមានស្រាប់ ៖ ម៉ាស៊ីម៉ាស្សាសាច់ដុំ នឹងកាដូបន្ថែមក្នុងអំឡុងពេល Pre-Order មានដូចជា កាតាបស្បែក ហើយនឹងស៊ីកាតស្មាតដែលមានតម្លៃ $129។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post