ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា វ៉ាក់សាំងដែលនឹងមកដល់ជាបន្តទៀត គឺត្រូវចាក់ជូនប្រជាពលរដ្ឋទាំងអស់ ក្នុង រាជធានីភ្នំពេញនិងតំបន់ជុំវិញរាជធានីភ្នំពេញ ដើម្បីធានាភាពស៊ាំនៅក្នុងរាជធានីភ្នំពេញ ដែលជាទីកន្លែងលំហូរចេញចូល ជាពិសេសប្រមូលផ្ដុំមនុស្ស ។
 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវរៀបចំដំណើរការចាក់វ៉ាក់សាំងជាបន្តទៀត ដោយផ្តោត ទៅលើប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលឲ្យខាងតែបាន ដើម្បីបង្កើនភាពស៊ាំឱ្យបាន ពេញលេញ ខណៈដែលជំងឺកូវីដ-១៩បាននិងកំពុងតែវ៉ៃលុកខ្លាំង ។ 
 សម្តេចតេជោបានបន្ថែមថា ចាំបាច់ត្រូវតែមានភាពស៊ាំនៅរាជធានីភ្នំពេញនិងខេត្តកណ្ដាល ដូច្នេះត្រូវធ្វើផែនការរៀបចំសម្រាប់ ចាក់វ៉ាក់សាំងបន្តនៅពេលវ៉ាក់សាំងថ្មីមកដល់ ដោយសំដៅឆ្ពោះទៅលើប្រជាពលរដ្ឋរាជធានីភ្នំពេញនិងខេត្តកណ្ដាល ។ 

សំឡេង ៖« ខ្ញុំសូមឱ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការងារវ៉ាក់សាំង ធ្វើផែនការរៀបចំសម្រាប់ការចាក់វ៉ាក់សាំងបន្ត នៅពេលដែលវ៉ាក់សាំងបានមកដល់ គឺសំដៅទៅលើភូមិសាស្រ្តភ្នំពេញនិងខេត្តកណ្ដាល ដែលជាប់នៅទីក្រុងភ្នំពេញតែម្ដង បើយើងមិនធ្វើដូច្នេះទេ យើងដាក់នេះតិច នោះតូច នោះភាពស៊ាំមនុស្សមិនគ្រប់គ្រាន់ទេ។
 ដូច្នេះយើងត្រូវផ្ដល់អាទិភាពឲ្យទីក្រុងភ្នំពេញតែម្ដងសម្រាប់ការចាក់វ៉ាក់សាំង ហើយទីក្រុងភ្នំពេញមិនសំដៅថាជាអ្នកណាទេ ព្រោះយើងបានកំណត់គោលដៅអាទិភាព ដែលត្រូវបានចាក់រួចទៅហើយ ដូច្នេះគោលដៅបន្តត្រូវច្បាមយកមនុស្សទាំងអស់ គឺត្រូវតែចាក់វ៉ាក់សាំង » ។ 
 សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះ កម្ពុជានូវដំណើរការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ប៉ុន្តែសម្តេចគិតថា នៅពេលណាមួយគឺវ៉ាក់សាំងនឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ច តែនេះគ្រាន់តែជាការគិតគូរដោយយោលទៅលើ សភាពការណ៍ជាក់ស្ដែងដែលបាននិងកំពុងវិវឌ្ឍនៅលើពិភពលោក ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor