ខេត្តព្រៃវែង៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងអភិបាលរងខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសលោកប្រធានមន្ទីរសុខាភិបាល កងកម្លាំងទាំងបី បានចុះត្រួតពិនិត្យមេីលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន ជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានក្នុងស្រុកចំនួន៣គឺ ស្រុកពាមរក៍ ស្រុកកំពង់ត្របែក និងស្រុកកំចាយមារ ដែលជាស្រុកជាប់ព្រំប្រទល់នឹងខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។
រូបភាព៖ រដ្ឋបាលខេត្តព្រៃវែង