មានបុរសម្នាក់ឈ្មោះ ជា សូនី អាយុ៣៤ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយព្យាបាលជំងឺ កូវីដ១៩ ជាសះស្បើយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែ លក្ខខណ្ឌគឺ ត្រូវបន្តធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល១៤ថ្ងៃទៀត ដើម្បីរង់ចាំការធ្វើតេស្តសាជាថ្មី ។
បែរជាបុរសរូបនេះ មិនធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ទៅជាចាកចេញពីភ្នំពេញ ធ្វើដំណើរមកដល់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងទៅវិញ ។
យ៉ាងណាក្រុមគ្រូពេទ្យ បានចុះយកបុរសរូបនេះ ទាំងយប់មកកាន់មណ្ឌលចត្តាឡីស័ក ទឹកផុស ដើម្បីធ្វើចត្តាស័កបន្តទៀត ក្រោយពីមានបទបញ្ជាពីអភិបាលខេត្ត។
ក្រោយករណីកើតឡើង ឯកឧត្ដម គឹម សន្តិភាព បានក្រើនរំលឹក ដោយថ្លែងថា គេចចត្តាឡីស័ក បើមិនចម្លងគេ "ពិន័យប្រាក់" តែបើចម្លងទៅគេ "គុក" សម្រាប់អ្នកដែលគេចវេស ឬគេចចេញពីកន្លែងចត្តាឡីស័ក។