(ខេត្តស្វាយរៀង): នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងលោក លឹម សៀងហេង អភិបាលក្រុងបាវិត បានចុះពិនិត្យ និងដឹកនាំកម្លាំង ចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តក្រុងបាវិត ខេត្តស្វាយរៀង និងមានការចូលរួមពីលោក វណ្ណ សុមុន្នី អភិបាលរងក្រុង កងកម្លាំងទាំង៣ប្រភេទ និងអាជ្ញាធរដែលពាក់ព័ន្ធជាច្រើនអ្នកទៀត។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ឲ្យដឹងថា៖ ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងបាវិតនេះគិតម៉ោង០០នាទីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ហើយអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ គឺធ្វើ២៤ម៉ោងលើ២៤ម៉ោងលុះដល់ថ្ងៃបញ្ចប់ នៃចេញសេចក្តីប្រកាសជួនដំណឹងខាងលើ។

លោក លឹម សៀងហេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងបើគ្មានការចាំបាច់សូមកុំចេញផ្ទះ ហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋាន។

យោងតាមសេចក្តីសម្រេចលេខ ០២៥/២១ ស.ស.រ ចចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពីការហាមឃាត់ការធ្វើដំណើរ ការហាមឃាត់ការប្រមូលផ្តុំ ឬការជួបជុំមនុស្សច្រើនក្នុងភូមិសាស្ត្រក្រុងបាវិត ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការ ឆ្លង រាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តស្វាយរៀង ។

សូបញ្ជាក់ផងដែរថា៖ ស្ថានភាពជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង មិនទាន់ថមថយនៅឡើយទេ គឺនៅតែមានអ្នកឆ្លងជំងឺនេះ ជាបន្តបន្ទាប់ អាជ្ញាធរបានដាក់មន្ទីរពេទ្យចំនួន៣ សម្រាប់ព្យាបាលជំងឺកូវីដ១៩ រួមមាន: មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ មន្ទីពេទ្យសាមគ្គីរំដួល ស្រុករំដួល និងមន្ទីរពេទ្យនៅក្នុងតំបន់កាស៊ីណូម៉ុកបាយ ក្រុងបាវិត៕
រូបភាពនិងអត្ថបទ ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor