Sponsor

ភ្នំពេញ៖មានករណីអ្នកជំងឺ កូវីដ១៩ម្នាក់ ចូលផ្សារស្ទឹងមានជ័យចាស់ ជារៀងរាលថ្ងៃ ដើម្បីទិញម្ហូបអាហារ ។

នេះបើយោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយនារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ ។

« សេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានទៅ ដើរផ្សារស្ទឹងមានជ័យ (ចាស់) ទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ពីថ្ងៃ ទី២៧ ខែមីនា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារទិញម្ហូបអាហារ ជារៀងរាល់ថ្ងៃ នៅទីនោះ» ។

សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ ៕


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor