header ads

Sponsor

កាលពីម្សិលមិញនេះ ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាបណ្ណ គេហទំព័រ K01 ធីវីអនឡាញ ដែលផ្សព្វផ្សាយព័ត៌មានញុះញ-ង់ បង្កចលាចលក្នុងសង្គម ទោះជាយ៉ាងនេះក្ដី លោក ផែង វណ្ណៈ ថាខ្ញុំ​មិនទម្លាប់​ជាន់មនុស្សដែលកំពុងដួលនោះទេ​ មនុស្ស​ណាក៏មានកំហុសដែរ​ កំហុស​ពេល​នេះជាមេរៀនសំរាប់ប្អូនកែប្រែទៅថ្ងៃក្រោយ​ ។​ ជូនពរ​ប្អូន​សំណាង​ល្អ​ ឃេីញគេដួលប្រឹងជាន់ថែម​ជា​មនុស្ស​ថោក-ទាប​បំផុត។​

ប៉ុន្តែក្រោយពីលោកបានឃើញវីដេអូមួយដែលលោក K01 បានបង្ហោះល្ងាចមិញនិយាយរៀបរាប់អារម្មណ៍ ហាក់មិនឲ្យតម្លៃលើអាជ្ញាបណ្ណរបស់ក្រសួងព័ត៌មាន ដោយអះអាងថាខ្លួនមានមុខរបរផ្សេងហើយនោះ ស្រាប់តែលោក ផែង វណ្ណៈ ថា K01 ក្លាយ​ជា​មនុស្ស​អស់​កែហេីយ​។

ជាមួយគ្នានេះដែរ លោកបានបង្ហាញរូបថតជាមួយលោក K01 ដែលថាK01 កាលនៅក្រីក្រ។​

រូបថត​នេះ​ គឺថតនៅផ្ទះខ្ញុំ​ថ្ងៃ​ទី​ ១៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៧​ ដែល​ K01 និង​ ប្រពន្ធ​រត់​មករកអោយខ្ញុំជួយ​បន្ទាប់​ពី​ សមត្ថកិច្ច​ និង​ តុលា-ការ​ខេត្ត​កណ្ដាល​រកចា-ប់ខ្លួន​ពី​បទផ្សាយ​ព័ត៌មាន​ញុះញ-ង់​ នៅ​ក្រុង​តាខ្មៅ​ ខេត្ត​ កណ្ដាល​ ។

ដោយអាណិត​ខ្ញុំបាន​អន្តរាគមន៍​ទៅ​សមត្ថកិច្ច​នគរបាល​ និង​ ថ្នាក់ដឹកនាំ​ក្រសួង​យុត្តិធម៌​ ដេីម្បី​កុំអោយមានការចាប់ខ្លួន​ ឃុំខ្លួន​ K01 ទុកឱកាសអោយគាត់កែខ្លួន​ ។

បន្ទាប់​មក​នៅថ្ងៃទី​ ៤​ ខែ​ មិនា​ ឆ្នាំ​ ២០២០​ K01 បានពាក់អាវភ្លៀង​ទៅ​ Live Video មុខ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ ពាក់ព័ន្ធ​នឹង​អ្នក​ជំងឺ​ម្នាក់​ ដែល​ K01 ថាជា​អ្នកជំងឺ​ កូវីដ​ ។

ពេលនោះ​ សមត្ថកិច្ច​ បាន​ទាក់ទង​មកខ្ញុំ​ដេីម្បី​ចង់ទៅ​នាំខ្លូន​ K01 ។ ខ្ញុំក៏សុំទុកឱកាស​អោយ​ K01 ម្ដងទៀត​ ។

ចំពោះ​កំហុស​លេីកនេះ​ មានតែច្បា-ប់ទេ​ដែល​អាចចាប់បង្ខំ​អោយ​ K01 កែប្រែ​បានខ្លះ​ ។

ថ្នាក់ដឹកនាំ​ និង​ ក្រសួង​ព័ត៌មាន​ បាន​ទុកឱកាសអោយហេីយ​ដេីម្បី​កែខ្លួន​ ដោយគ្រាន់តែ​លុប​អាជ្ញា​ប័ណ្ណ​តែ​ប៉ុណ្ណោះ​ ។ឥលូវ​ K01 បែរជាចេញមកឌឺ​ថ្នាក់ដឹកនាំ​ និង​ ប្រមាថ​មកលេី​ក្រសួង​ព័ត៌មាន​ យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ។ ករណី​នេះ​ប្រហែល​គេចមិនផុតពី​ចំណាត់​ការ​ផ្លូវ​ច្បា-ប់​ទេ​ ។ (​ រូបថត​កាល​ K01 ក្រីក្រ​ )

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post