ប្រាប់​ហេីយនៅតែមិនជឿ​ ទោះបីរកផ្លូវគេចទៅដល់ផ្ទះ​ក៏មិនបានជួប​ ឪពុកម្ដាយ​ញាតិ​មិត្ត​បងប្អូន​ដែរ​ គឺត្រូវទៅ​ធ្វើ​ ចត្តាឡីស័ក​ ១៤​ ថ្ងៃ​ ហេីយពេលមកភ្នំពេញវិញ​ក៏ត្រូវចូល​ធ្វើ​ចត្តាឡីស័ក​ ១៤ថ្ងៃ​ ទៀត​ ។ ដូច្នេះ​ ត្រូវ​ខាតពេល​អស់​ ១ខែ​ ដោយមិនបានធ្វេីការរកស៉ីអីទេ​ ។

ករណី​បែប​នេះ​ បេីផុតពីធ្វេី​ចត្តាឡីស័ក​ហើយ​ ត្រូវ​បញ្ជូន​ទៅតុលាការ​កាត់​ទោស​ថែមទៀត​ ទេីបអាចទប់ស្កាត់ការ​បំពានរបស់​មនុស្ស​ក្បាលរឹង​បាន​ ។ ឥលូវនេះ​ទប់​ស្កាត់​កូវីដ​-១៩​ មិនពិបាកខ្លាំងដូចទប់ស្កាត់មនុស្សក្បាលរឹងទេ​ ។ ប្រជាពលរដ្ឋ​មួយនគរ​ បានចូលរួម​សហការ​ អនុវត្តន៍​តាមគោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ។ ប៉ុន្តែ​ បុគ្គល​ភាគ​តិច​មិនចូលរួម​គឺ​អាចគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​មួយនគរ​ ។

ករណី​ ២នាក់​ ប្ដី​ប្រពន្ធ​ក្បាលរឹង​នេះ​នៅ​ភ្នំពេញ​ តែគេចទៅ​ស្រុកចំការលើ​ ខេត្ត​ កំពង់ចាម​ ថ្ងៃ​ទី​ ១០​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ ។ សូមបងប្អូន​កុំយកគំរូតាម​ ២នាក់​ប្ដី​ប្រពន្ធ​គម្រក់​នេះ​។
ប្រភព: ផែង​ វណ្ណៈ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor