header ads

Sponsor

បុរសរូបនេះ បានធ្វើដំណើរពីប្រទេសថៃមកកម្ពុជាតាមច្រកប៉ោយប៉ែត នៅពេលយប់ កាលពីថ្ងៃទី០៨ មេសា ២០២១ ជាមួយបុរស ១នាក់ អាយុ ២៩ឆ្នាំ។
ព្រឹកថ្ងៃទី០៩ មេសា ២០២១ បានធ្វើដំណើរតាមរថយន្តកងទ័ព មកធ្វើចត្តាឡីស័កនៅ មណ្ឌលចត្តាឡីស័ក កងវ៉ា ខេត្តបន្ទាយមានជ័យ ស្នាក់នៅក្នុងបន្ទប់មានគ្នា ៤នាក់ (២នាក់ បញ្ជូនទៅ ស្វាយចេក បន្ទាយមានជ័យ)។

ព្រឹកថ្ងៃទី១០ មេសា ២០២១ បុរសរូបនេះត្រូវបានបញ្ជូនមកខេត្តបាត់ដំបង តាមរថយន្តកងទ័ព មានគ្នាជាង ១០នាក់ និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសាលាបាឡាត់ ក្រុងបាត់ដំបង នៅបន្ទប់មានគ្នា ២នាក់ ជាមួយបុរស អាយុ ២៩ឆ្នាំខាងលើ។

ព្រឹកថ្ងៃទី១១ មេសា ២០២១ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅស្រុកសាមីខ្លួន គឺនៅមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យបវេលសាមគ្គី និងយកសំណាកកូវីដ-១៩ នៅថ្ងៃទី១២ មេសា ២០២១ និងទទួលបានលទ្ធផលនៅយប់ថ្ងៃទី១៣ មេសា ២០២១។
អ្នកប៉ះពាល់ជាមួយអ្នកជំងឺសរុប ១០នាក់ (ស្រី ០៦)
ក.អ្នកប៉ះពាល់ផ្ទាល់៖

– អ្នកស្នាក់នៅក្នុងបន្ទប់ជាមួយគ្នាក្នុងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យបវេលសាមគ្គី សរុប ០៦នាក់ (ស្រី ០៣) បានយកសំណាកថ្ងៃទី ១២ មីនា ២០២១ លទ្ធផល

អវិជ្ជមាន

ខ.អ្នកប៉ះពាល់ប្រយោល៖

– ក្រុមគ្រួសារមកសួរសុខទុក្ខអ្នកជំងឺនៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យបវេលសាមគ្គី សរុប ០៤នាក់ (ស្រី ០៣) ត្រូវបានយកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ រួចហើយ។
អ្នកជំងឺកូវីដ-១៩ រូបនេះ ត្រូវបានញែកចេញពីមណ្ឌលចត្តាឡីស័កទាំងយប់ មកសម្រាកនៅមន្ទីរពេទ្យបង្អែកបវេល និងត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ មេសា ២០២១ នេះ មានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post