ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករនៅផ្សារក្រោម ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់ បាននាំគ្នាមកយកសំណាក់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ តាមការអំពាវនាវរបស់អាជ្ញាធររខេត្តសៀមរាប។

ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានឲ្យដឹងថា ការមកយកសំណាកទៅធ្វើតេស្តនេះ បានធ្វើឡើងនៅបរិវេណមុខផ្សារក្រោម ចាប់ពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ រហូតដល់អស់អ្នកដែលពាក់ព័ន្ធ។ លោកថា ការយកសំណាកនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលបានរកឃើញអាជីវករលក់គ្រឿងក្រអូបក្នុងផ្សារក្រោមនេះ មានវិជ្ជមានមេរោគកូវីដ-១៩ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ អ្នកមានវិជ្ជមានមេរោគកូវីដ-១៩ មានចំនួន៥នាក់ គឺវិជ្ជមាននៅក្នុងផ្សារក្រោម ដូចនេះអ្នកនៅក្នុងផ្សារក្រោមហ្នឹងទាំងអស់ ទាំងអ្នកចេញ ចូលនៅផ្សារក្រោម ទាំងអ្នកលក់ដូរនៅផ្សារក្រោម ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី១៣ ខែមេសា ត្រូវយកសំណាកពួកគាត់ទៅធ្វើតេស្តទាំងអស់គ្នា ទោះបីគាត់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលក៏ដោយ”។
សូមជម្រាបថា ចាប់តាំងពីមានព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភ:មក គិតមកដល់ថ្ងៃទី១៥ ខែមេសា ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានចំនួន១៨នាក់ និងព្យាបាលជាសះស្បើយចំនួន៣នាក់។ ក្នុងចំនួននេះមាន៧នាក់ជាករណីនាំចូលពីខេត្តក្រៅ ហើយមានមួយករណីនៃការនាំចូលនេះបានបន្តការចម្លងនៅក្នុងសហគមន៍ចំនួន១១នាក់។
ជាមួយការឆ្លងរីការាលដាលនេះ អាជ្ញាធរខេត្ត បានធ្វើការបិទទីតាំងមួយចំនួនជាបន្តបន្ទាប់ ដូចជាភូមិខ្វៀន ភូមិគោកតាចាន់ ផ្សារភូមិភាគ៤ ក្នុងសង្កាត់គោកចក និងចុងក្រោយនេះគឺការបិទនូវផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងផ្សារវត្តអធ្វា ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។ ជាមួយគ្នានេះដែរអាជ្ញាធរខេត្ត ក៏បានដាក់ចេញនូវបម្រាមគោចរពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ផងដែរ៕
អត្ថបទ និងរូបភាព៖ លោល ជា ស្រស់ , លោកងិន គឹមឡេង
កែសម្រួល៖ លោក លីវ សុខុន
#មន្ទីរព័ត៌មានខេត្តសៀមរាប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor