header ads

Sponsor

ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​អំពាវនាវ​ដល់​លោក​លោកស្រី អាជីវករ បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ទៅកាន់​ទីតាំង​តូប​លក់ដូរ ជាពិសេស​ម្តុំ​តូប​លក់​គ្រឿង​សមុទ្រ​នៅ​ផ្សារលើ ក្រុងព្រះសីហនុ ឬ​ធ្លាប់បាន​ពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ខាងលើ ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ផ្តល់​វត្ថុ​សំណាក​ដើម្បី​វិភាគ​រក​វីរុស​កូ​វីដ​-១៩ នៅ​ផ្សារលើ ក្រុងព្រះសីហនុ នៅវេលា​ម៉ោង ៣:០០​នាទី​រសៀល ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​។

​បន្ថែម​លើ​នោះ​អ្នកពាក់ព័ន្ធ​ដទៃទៀត ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជាប្រចាំ ត្រូវ​ពិនិត្យ​កម្ដៅ​យ៉ាងតិច ២​ដង​ក្នុង​មួយថ្ងៃ ត្រូវ​សម្រាក​នៅផ្ទះ​បន្ទប់​ដាច់​តែឯង និង​ត្រូវ​ថែរក្សា​អនាម័យ​ខ្លួន​ជានិច្ច ជាមួយគ្នា​នោះ បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​។

​ករណី​មានការ​ប្រែប្រួល​សុខ​ភាពខុសប្រក្រតី​ដូចជា ឡើង​កម្ដៅ​លើសពី ៣៧​អង្សា​សេ ក្អក​កណ្តាស់ ហៀរ​សំបោរ ឈឺបំពង់ក មាន​កំហាក ថប់ដង្ហើម​…​។​ល​។ ត្រូវ​ប្រញាប់​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ឬ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ តាមរយៈ​ទូរ​សព្ទ 012794 896 ឬ 016 526 520​។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post