header ads

Sponsor

ក្រុមការងាររដ្ឋបាលខេត្តសៀមរាប បានចុះធ្វើការអប់រំផ្សព្វផ្សាយដល់អាជីវករនៅក្នុងផ្សារលើធំថ្មី ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។ ក្នុងកិច្ចប្រតិបត្តិការនេះក្រោមការដឹកនាំរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត កងកម្លាំងសមត្ថកិច្ចផងដែរ ។

នាឱកាសនោះលោក ពិន ប្រាកដ បានធ្វើការនាំដល់ប្រជាពលរដ្ឋដែលចេញ.ចូលផ្សារ និង តាមទីប្រជុំជន គឺត្រូវពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នា កាលណាបងប្អូនមិនចូលរួមពាក់ម៉ាស់នោះទេ ប្រសិនបើមានការឆ្លងជំងឺកូវី-១៩នោះ នឹងត្រូវបិទផ្សារនេះតែម្តង។ ក្នុងការចុះមកផ្ទាល់ យើងក៏សង្កេតឃើញថា ប្រជាពលរដ្ឋមានការភ្ញាក់រលឹក ម្ចាស់ការខ្លួនឯង ដោយបានពាក់ម៉ាសស្ទើរតែ៩៥ភាគរយ អ្នកខ្លះការប្រើម៉ាស់បានត្រឹមត្រូវ និងអ្នកខ្លះទៀតនៅមិនទាន់បានត្រឹមត្រូវនៅឡើយ ក្នុងនោះលោកបញ្ជាក់ថា គណៈកម្មការនៅមិនទាន់អនុវត្តវិធានការ ក្នុងការផាកពិន័យនូវឡើយទេ គឺគ្រាន់តែចុះមកអប់រំណែនាំបងប្អូនជាបន្តបន្ទាប់ទៀត។

ជាមួយនឹងការអប់រំផ្សព្វផ្សាយនេះ ក្រុមការងារបានផ្សព្វផ្សាយដល់ផ្សារចំនួនបី មានផ្សារលើធំថ្មី ផ្សារសាមគ្គី និង ផ្សារទំនើបអង្គរ ហើយថ្ងៃបន្តក្រុមការងារ និង ចុះអប់រំនៅតាមផ្សារមួយចំនួនទៀត ដោយបែងចែក ក្រុមការងារតាមការកំណត់ទុក ។

លោក អភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ-កុំនៅបន្ទប់បិទជិត-កុំនៅកន្លែងកុះករ-កុំប៉ះពាល់គ្នា និង ៣ការពារ-ត្រូវពាក់ម៉ាស់-ត្រូវលាងដៃ-ត្រូវរក្សាគម្លាតបុគ្គល ។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបានរៀបចំគោលដៅក្រុមការងារចុះអប់រំ ណែនាំ មានចំនួន៣ក្រុម ដោយក្រុមទី១ ចុះគោលដៅ នៅ ផ្សារដើមក្រឡាញ់ , ផ្សារទល់មុខវត្តព្រះឥន្ទកោសា , ផ្សារវត្តពោធិលង្កា , ក្រុមទី២ ,ផ្សារកន្ត្រក ,ផ្សារពោធិក្រោម ,ផ្សារ ភ្នំក្រោម និង ក្រុមទី៣ ,ផ្សារចាស់ ,ផ្សារ ខ្នារ និង ផ្សារស្វាយធំ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post