នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីបកស្រាយបំភ្លឺករណីឡាយវីដេអូថាដៃមុតដល់ឆ្អឹង៧ថ្នេរសមត្ថកិច្ចមិនបើកផ្លូវឲ្យ។

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស មានកិត្តិយសជម្រាបជូនសាធារៈជនទាំងអស់ឲ្យបានជ្រាបថា​ ស្ត្រីម្នាក់ឈ្មោះ ជុង អនង្គបូរមី ដែលបានប្រើប្រាស់គណនី Fabebook ឈ្មោះ Jo Jo Beauty for All ដែលបានធ្វើការឡាយវីដេអូ កាលពីថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០២១ នៅចំណុចបុរីហ្គ្រែនភ្នំពេញ ដោយបានចោទប្រកាន់ខុសពីការពិតមកលេីសមត្ថកិច្ចកំពុងអនុវត្តសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញនៅគោលដៅមុខបុរី​ Grand Phnom Penh ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌឬស្សីកែវ ធ្វេីឃាត់ខ្លួននៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។


នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុសរបស់គាត់​ ដោយបានធ្វើកិច្ចសន្យា ព្រមទាំងថតវីដេអូ សុំទោសជាសាធារណៈចំពោះ ថ្នាក់ដឹកនាំ​ សមត្ថកិច្ច ក៏ដូចជាប្រជាពលដ្ឋទាំងអស់​ ថា គាត់នឹងឈប់ប្រព្រឹត្តអំពើបែបនេះទៀតហើយ​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post