header ads

Sponsor

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខណ្ឌជ្រោយចង្វារ នៅថ្ងៃទី ១៩ ខែមេសា មានករណីអាជីវករផ្សារដើមគរ ពីរនាក់ម្តាយកូន ដោយត្រូវបានអាជ្ញាធរខណ្ឌជ្រោយចង្វារឃាត់ខ្លួនកាលពីថ្ងៃទី ១៩ មេសា ម្សិលមិញនេះ ព្រោះតែពួកគាត់បានរត់គេចចេញពីកន្លែងចត្តាឡីស័កនៅផ្ទះ។

អាជ្ញាធរខណ្ឌជ្រោយចង្វារ បានសុំគោលការណ៍ពីសាលារាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការបន្តទៀតតាមនីតិវិធីច្បាប់ជាធរមាន។

សម្រាប់អាជីវករ២នាក់ម្តាយ និងកូនខាងលើនេះ ត្រូវបានបញ្ជូនទៅធ្វើការចត្តាឡីស័កបន្ត នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ ដោយពួកគេបានលួចចេញពីផ្ទះ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ម្ដាយកូនទាំង២នាក់រួមមាន៖

ទី១៖ ឈ្មោះ កុប ម៉ារី អាយុ៦០ឆ្នាំ ជាម្តាយ

ទី២៖ ឈ្មោះ ម៉ក់ រុំរីសា ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាកូន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post