Sponsor

ភ្នំពេញ៖ ប្រភពពីមន្រ្តីក្រសួងការពារជាតិបញ្ជាក់ឲ្យសារព័ត៌មានដឹងនៅមុននេះបន្តិចថា ជនបង្កអនុសេនីយ៍ឯក ខៀវ ចាន់សុភក្ត្រា ជំនួយការមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ឯកសារ និងបណ្ណាល័យ សាកលវិទ្យាល័យការពារជាតិ ជាជន វិកលចរិត ព្រោះគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាននៅផ្លូវជាតិ៤៨ កោះកុងឆ្នាំ២០១៦ ស្លាប់គ្រួសារប្អូនថ្លៃ២នាក់ និងកូនក្នុងពោះប្រពន្ធ។

មន្រ្តីក្រសួងការពារជាតិដដែលបញ្ជាក់ថាក្រោយព្យាបាលមកដល់ពេលនេះបណ្តាលឲ្យជននេះក្លាយជា វិកលចរិតទាំងបុគ្គលនេះនិងប្រពន្ធតាំងពីពេលនោះមក ជននេះមិនបានចូលអង្គភាពធ្វើការឡើយ ។


សូមជម្រាបជូនថាសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារ វាយខ្នោះមន្ត្រីយោធាម្នាក់ ក្រោយបើកម៉ូតូបុក ប៉ារ៉ាស់បិទខ្ទប់ និងវាយសមត្ថកិច្ច នៅគោលដៅរង្វង់មូល តាព្រហ្ម ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ក្រោយបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ហើយថែមទាំងជេរប្រមាថ មាក់ងាយ និងវាយបង្ករបួសស្នាម មកលើសមត្ថកិច្ចទៀតផង ។

បុរសម្នាក់ជាមន្ត្រីយោធានោះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor