header ads

Sponsor

ខេត្តកែប៖ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១​ កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៧នាក់(ស្រី ០៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ០១នាក់ ជាអ្នកនាំផ្លូវបន្ត​ តាមម៉ូតូពីខេត្តកំពតឆ្ពោះមកខេត្តកែប​ តាមផ្លូវលំដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។
ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីបន្តនីតិវិធីប្រគល់ជូនមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងរងចាំយកសំណាកវត្ថុវិភាគ ចំណែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។


ឯកឧត្តមអភិបាលខេត្តកែប​ បានក្រេីនរំលឹក​ និងណែនាំបន្ថែម​ដល់កងកម្លាំងសមត្ថកិច្ចបន្តការរឹតបន្តឹងឲ្យបានតឹងរឹងបន្ថែមទៀត និងសុំការចូលរួមសហការ​ពីបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់ក្រហម និងតំបន់បិទខ្ទប់​ សូមកុំធ្វើការចល័តចេញ​ ក្នុងកាលៈទេសៈដ៏លំបាកនេះ ពិសេសកុំយកគំរូតាមករណីខាងលើ ព្រោះការលួចគេច មិនអាចរួចផុតពីកម្លាំងសមត្ថកិច្ចបានទេ ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់ និងវិធានការសុខាភិបាលផងដែរ៕

ខេត្តកំពត: ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨:០០ល្ងាច កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបង្ក្រាបករណីនាំមនុស្សឆ្លងពីខេត្តព្រៈសីហនុ ឆ្ពោះទៅប្រទេសវៀតណាម ។
តាមចម្លើយរបស់ល្មើសឈ្មោះ សាន កប ភេទប្រុស អាយុ ៥២ឆ្នាំ ដែលមានទីលំនៅភូមិកំពង់ត្នោតឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់សមត្ថកិច្ចថា ករណីនេះមានរថយន្តចំនួន ០២គ្រឿង បានដឹកជនជាតិវៀតណាមចំនួន ០៧នាក់ រថយន្តម៉ាកហាយឡែនឌ័រ(ភ្នំពេញ ២X.២៦៩២) និងម៉ាកព្រូស (មិនចាំស្លាកលេខ) ម្ចាស់រថយន្តហាយឡែនឌ័រមានឈ្មោះ ប៉ិល ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរត់គេចខ្លួន និងទុករថយន្តឲ្យបងថ្លៃឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកមកទុកនៅក្រុមហ៊ុនផ្ទះប៉មធម្មជាតិ។
ករណីនេះ សមត្ថកិច្ចខេត្តកំពតបានធ្វើការឃាត់ខ្លួនជនល្មើសទាំងពីរនាក់ និងបន្តស្វែងរកបុគ្គលពាក់ព័ន្ធផ្សេងទៀត និងកំពុងកសាងសំណុំរឿងតាមនីតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post