Sponsor

ភ្នំពេញៈ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ពិតជាមានការឃាត់ខ្លួនផ្កាយពីរយោធាម្នាក់ ឈ្មោះ ស៊ុំ ពៅ ប្រាកដមែន កាលពីយប់ថ្ងៃទី២១ ខែមេសា ពាក់ព័ន្ធដឹកជញ្ជូនជនជាតិចិន។

ពេលនេះ សមត្ថកិច្ច កំពុងធ្វើការសាកសួរ និងស្រាវជ្រាវបន្ថែម ។

តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពី យប់ថ្ងៃទី ២១ ខែមេសា សមត្ថកិច្ចបានឃាត់ខ្លួន លោក ស៊ុំ ពៅ ពីបទដឹកជញ្ជូនជនជាតិចិនចំនួន ២៨ នាក់ ទៅខេត្តស្វាយរៀង បំពាននឹងបំរាម របស់ រាជរដ្ឋាភិបាល ។

ទាក់ទងនឹងករណីនេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការនេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor