ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរសម្រេច បិទភ្លាមៗ អាគារស្នាក់នៅចំនួន២កន្លែង និងបុរីដួងច័ន្ទ រួមនឹង៣ទីតាំងបន្ថែម ក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញ ករណីវិជ្ជមានកូវីដ១៩ ទៅលើបុរស ជនជាតិឥណ្ឌូនេស៊ីម្នាក់ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដើម្បីជាវិធានការពារការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលបានស្នាក់នៅ ក្នុងបុរី ដួងច័ន្ទ ផ្ទះលេខ ១៣៤B ស្ថិតនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ច កក្រុងប៉ោយប៉ែតដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំងខាងលេីទាំងយប់ និងសម្រេចបិទខ្ទប់មិនអនុញ្ញាតឲ្យចេញចូលចំនួន៣ទីតាំងភ្លាមៗ ដោយទីតាំទី១ នៅក្នុងបុរីដួងច័ន្ទ ដែលជាប្រពន្ធ របស់ជនជាតិឥណ្ឌូនេស៊ី ដែលមានវិជ្ជមានជំងឺកូវីដ១៩ កំពុងស្នាក់នៅ និងពីរទីតាំងផ្សេងទៀត គឺអាគារស្នាក់នៅស្ថិតនៅក្នុង ភូមិ.សង្កាត់ក្រុងប៉ោយប៉ែត ខាងលើមាន ការសង្ស័យពាក់ព័ន្ធ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ៖ ជនជាតិឥណ្ឌូនេស៊ីដែលរកឃើញវិជ្ជមានកូវីដ១៩នោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមង្គលបុរី ក្រោយពីសាកសួរដើម្បីស្វែងរកអ្នកពាក់ព័ន្ធ កម្លាំងសមត្ថកិច្ចបានចុះហ៊ុំពទ្ធ័ផ្ទះ លេខ១៣៤B ក្នុងបុរីដួងច័ន្ធ ដោយសារ ប្រពន្ធជនជាតិឥណ្ឌូនេស៊ីរូបនេះកំពុងស្នាក់នៅ រួចបន្តបិទ បុរីនេះទាំងស្រុង ព្រមទាំងអាគារស្នាក់នៅ២ទីតាំង។ ដោយឡែកនៅព្រឹកថ្ងៃទី២៣ ខែមេសានេះ អាជ្ញាធរបានសម្រេចបិទ៣ទីតាំងបន្ថែមទៀតដែលមានការពាក់ព័ទ្ធ ដោយសរុបទាំងអស់៦ទីតាំង៕
អត្ថបទ រឿង ៖ ចន្រ្ទា
ប្រភព ទទក