កែប៖ បើតាមលោក ម៉ែន សុធី ប្រធានមន្ទីរសុខាភិបាលខេត្តកែប បានបញ្ជាក់ថា ករណីបុរសកើតជំងឺកូវីដ១៩ម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺទាចទឹក ប្រចាំកាយ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ ម៉ោង ៦ និង១០ នាទីយប់ ដោយសង្ស័យ យើងបានយកសំណាកគាត់ទៅពិនិត្យវិភាគ ជាលទ្ធផលឃើញថា សពមានវិជ្ជមានកូវីដ១៩។
លោក ម៉ែន សុធី បានបញ្ជាក់អោយដឹងទៀតថា សាកសពខាងលើបានវិចខ្ចប់និងយកទៅបូជារួចរាល់ហើយដែរ នៅឡបូជាសាកសពនៅខេត្តកំពត ដោយការវិចខ្ចប់ក្រុមគ្រួពេទ្យយើងបានអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល។