header ads

Sponsor

សម្រាប់ត្រកូល A ស៊េរីរបស់ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO មានសន្ទុះប្រជាប្រិយភាពខ្លាំងក្លាមិនធម្មតាពីសំណាក់អ្នកប្រើប្រាស់ ពិសេសគឺអ្នកគាំទ្រប៊្រេនម៉ាក OPPO ផ្ទាល់តែម្តង។ បើនិយាយពីត្រកូល A លោកអ្នកបានដឹងរួចមកហើយថា វាជាស្មាតហ្វូនវៃឆ្លាតទាន់ជំនាន់ ដែលស្ថិតក្នុងកម្រិតថវិកាដែលមានតម្លៃសមរម្យ និងជាតម្រូវការដ៏ចំបាច់ក្នុងការជួយសម្រួលដល់ការងារ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

ហេតុនេះហើយ ថ្មីៗនេះ OPPO ក៏បានបង្ហាញនូវវត្តមានម៉ូដែលថ្មីមួយទៀតដែលទើបចេញក្តៅៗគឺ OPPO A54 ជាមួយនឹងតម្លៃដាក់លក់នៅលើទីផ្សារត្រឹមតែ $189 តែប៉ុណ្ណោះ។

តោះដើម្បីកុំឲ្យខាតពេលយូរមកដឹងពីលក្ខណៈពិសេសខាងក្រោមនេះសិន មុននឹងសម្រេចចិត្តទិញ OPPO A74៖

ចំណុចខ្លាំងទី1 ទំហំថ្មធំ 5000mAh: OPPO A54 សាកថ្មម្តងអាចប្រើប្រាស់ធម្មតាបានរហូតដល់ទៅ 2 ថ្ងៃជាមួយនឹងកម្លាំងថ្មធំបំផុតបើធៀបនឹងស្មាតហ្វូនក្នុងកម្រិតតម្លៃដូចគ្នា ដោយមិនចាំបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្មឡើយ ក្នុងការធ្វើការងារ និងលេងបណ្តាញសង្គមផ្សេងៗបានរាប់ម៉ោងឯណ្ណោះ។

ចំណុចខ្លាំងទី2 សាកថ្មលឿន 18W : OPPO A54 ជាទូរស័ព្ទសាកថ្មល្បឿនលឿនបំផុតដោយសាកត្រឹម 42 នាទីបានថាមពលថ្ម 50% និង សាក 60 នាទីបាន 70% ។ តែប៉ុណ្ណឹងមិនចាំបាច់ចំណាយពេលវេលាអង្គុយចាំបញ្ចូលថ្មទូរស័ព្ទរាប់ម៉ោងទៀតទេ។

ចំណុចខ្លាំងទី3 កាមេរ៉ា 16MP ទម្លុះអេក្រង់: OPPO A54 កំពុងឆក់យកចំណាប់អារម្មណ៍អ្នកប្រើប្រាស់ជាមួយ 16MP កាមេរ៉ាទម្លុះអេក្រង់យ៉ាងឡូយបង្ហាញពីភាពទាន់សម័យរបស់លោកអ្នក។ អ្វីដែលកាន់តែពិសេសថែមទាំងមានមុខងារជំនួយសម្រស់ AI Beauty 2.0 ថែមទៀតផង។

ក្រៅពីនេះ OPPO A54 ក៏បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាការពារទឹក, បន្ទះឈីប (CPU) Media Tek Helio P35, អង្គចងចាំ 4GB+128GB, កម្រាស់ស្តើង 8.4mm ទម្ងន់ 189g, កាមេរ៉ាក្រោយចំនួន 3 គ្រាប់ទំហំ 13MP+2MP+2MP ពិសេសគឺផ្តល់ភាពងាយស្រួលក្នុងការស្កេនក្រយៅដៃចំហៀង។

ម៉េចដែរ បន្ទាប់ដឹងពីសមត្ថភាព ចំណុចពិសេសៗ និងចំណុចវិជ្ជមានរបស់ OPPO A54 ធំ លឿន និងឡូយបែបនេះ? ធានាថាជាប់ចិត្តដកចិត្តមិនរួចឡើយ តោះៗស្រូតៗសម្រេចចិត្តលឿនៗក្នុងការប្តូរយកស្មាតហ្វូនស៊េរីថ្មីចាប់ពីថ្ងៃនេះ ក្នុងតម្លៃ $189 នឹងទទួលបានកញ្ចប់កាដូរួមមាន ៖ កាបូបស្ពាយចំហៀង និងស៊ីមស្មាត (លេខធម្មតា) ភ្ជាប់គម្រោង Smart ធំហ្ម៎ង 12 សប្តាហ៍។

ដូច្នេះសម្រាប់អ្នកមានចំណាប់អារម្មណ៍អាចរកជាវបាននៅតាមហាងលក់ទូរស័ព្ទដៃ OPPO ទូទាំងប្រទេសកម្ពុជាដែលនៅជិតលោកអ្នកបំផុត។ ហើយសម្រាប់ព័ត៌មានលម្អិតផ្សេងៗសូមចូលទៅកាន់ផេគផ្លូវការរបស់ហ្វេសប៊ុក OPPO ៕ លឿនឡើងណាហ្វេនៗប្រយ័ត្នអស់ស្តុកខកចិត្តឥឡូវហើយ !

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post