header ads

Sponsor

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 
 មនុស្សចំនួន១៤នាក់​ ជួបជុំលេងល្បែងសុីសង​ និងផឹកសុី​ ល្មេីសនឹងវិធានការសុខាភិបាល​ ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារ​ បានធ្វេីការឃាត់ខ្លួន​ នៅវេលាម៉ោង​ ១៨:៤៥នាទី​ ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២១ នៅវេលាម៉ោង ១៨:៤៥នាទី ថ្ងៃទី២៦ ខែមេសា​ ឆ្នាំ២០២១ កម្លាំងល្បាតអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះឃាត់ខ្លួនមនុស្សចំនួន​ ១៤នាក់​ ដែលជួបជុំលេងល្បែង​ ផឹកសុី​ ល្មើសនឹងវិធានការសុខាភិបាល​ នៅចំណុចផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វា​រ ខណ្ឌជ្រោយចង្វារ​ ។ 
 បច្ចុប្បន្នកម្លាំងបានបញ្ជូនបុរសទាំង១៤នាក់​ ទៅធ្វើតសេ្តកូវីដ១៩​ និងធ្វេីចត្តាឡីស័ក នៅព្រែកព្នៅ ចំណែកម៉ូតូ ៣ គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ​ ពេលចប់ចត្តាឡីស័កចំនួន១៤ថ្ងៃ​ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post