ភ្នំពេញ៖ កម្លាំងនគរបាលឈរជើងតំបន់បិទខ្ទប់ នៅចំណុចរង្វង់មូលគួចកាណុង ឃាត់រថយន្តទំនើបមួយគ្រឿងរួមទាំងមនុស្សប្រុសស្រី៤នាក់ (ជនជាតិចិន៣នាក់ ប្រុស០២នាក់) ពាក់ព័ន្ធករណីដឹកជញ្ជូនមនុស្សចេញពីកន្លែងមួយទៅកន្លែងមួយ មិនអនុវត្ត តាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលទប់ស្កាត់រីករាលដាលការឆ្លងជំងឺកូវីដ១៩ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលគួចកាណុង ស្ថិតនៅមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


បន្ទាប់ពីឃាត់ទុករួចមក កម្លាំងជំនាញប្រចាំគោលដៅ បាននាំយកបុរសខ្មែរម្នាក់ជាអ្នកបើករថយន្ត ព្រមទាំងរថយន្ត និងជនជាតិចិនបីនាក់នោះ ទៅអគ្គស្នងការនគរបាលជាតិ ដើម្បីសួរនាំបន្ត ដើម្បីបន្តចាត់ការទៅតាមនិតិវិធីច្បាប់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor