header ads

Sponsor

ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំ ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនាពេលខាងមុខទទួលបានជោគជ័យតាមការគ្រោងទុក ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានស្នើសុំការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៣ចំនុចសំខានៗគឺ
១- សូមឲ្យអាជ្ញាធរខណ្ឌនីមួយៗ ស្រង់តួលេខជាក់លាក់ចំនួនប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋាន
២- សូមឲ្យអាជ្ញាធរខណ្ឌនីមួយៗ អំពាវនាវឲ្យប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំង តាមទីតាំងកំណត់
៣- សូមកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឲ្យបងប្អូនកម្មករ ក្នុងខណ្ឌទាំង៤ មកទទួលវ៉ាក់សាំងតាមទីតាំងកំណត់។
សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដែលនឹងចាប់បើកយុទ្ធនាការ ពីថ្ងៃទី១ ដល់ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ រៀបចំដោយក្រសួងការពារជាតិ។
ដោយ: ទទក

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post