(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃនៃការចាប់ផ្តើមបន្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល៧ថ្ងៃបន្តទៀត ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ថ្លែងក្នុងសន្និសីទព័ត៌មានស្តីពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក នួន ផារ័ត្ន បានលើកឡើងថា វិធានការបិទខ្ទប់ជាវិធានការចាំបាច់ សំខាន់ ដើម្បីទប់ស្កាត់មិនឱ្យរីករាលដាលចេញពីតំបន់ក្រហមទាំងមូល ក៏ដូចជាចេញពីតំបន់ក្រហម ទៅតំបន់លឿងទុំ និងតំបន់លឿងផ្សេងទៀត ដែលអាចនាំហានិភ័យកាន់តែធំឡើង។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា មានតែការអនុវត្តវិធានបិទខ្ទប់ឱ្យបានតឹងរឹងនោះទេ ទើបអាចកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩នេះបាន។