ខេត្តក្រចេះ៖ សមត្ថកិច្ចស្រុកឆ្លូងបានចុះនាំអ្នកលក់គោដុតចំនួនពីររូប ជាអ្នកបម្រើភ្ញៀវផ្ទាល់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយភ្ញៀវមានវិជ្ជមានកូវីដ១៩ មានឈ្មោះតាំង វេងម៉េង ភេទប្រុសអាយុ៥១ឆ្នាំមានទីលំភូមិបេុីស២ ឃុំបេុីសស្រុកក្រូចឆ្មាខេត្តត្បូងឃ្មំ បានមកហូបចុកនៅហាងប៉ោលាងគោដុតនេះកាលពីថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២១ នៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
នេះបើយោងតាមប្រភពពីលោក ធីម ស៊ាងឡេងអភិបាលរងស្រុកឆ្លូង បានបញ្ជាក់។
អាជ្ញាធរមានសមត្ថកិច្ចប្រចាំនៅស្រុកឆ្លូងដឹកនាំដោយ លោក ធីម ស៊ាងឡេងអភិបាលរងស្រុកឆ្លូង,លោកប៊នចំរើន មន្ទីរប្រតិបត្តិឆ្លូង, លោកវ/ឯក ឆុង. តូរ៉ាន់ អធិការ នាំខ្លួនយកអ្នកពាក់ពន្ធ័ចំនួន៤នាក់ស្រី២នាក់មកយកសំណាកធ្វើការពិនិត្យនៅមន្ទីរពេទ្យបង្អែកឆ្លូងនាថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២១។
លោកក៏បានបន្តទៀតថា ចំពោះករណីនេះជំនាញសុខាភិបាលបានដាក់ខ្សែហុំព័ទ្ធមិនឲ្យមនុស្សចេញចូល ដោយដាក់កម្លាំងយាមច្បាស់លាស់ ហើយបាននាំអ្នកពាក់ពន្ធ័ចំនួន៤នាក់ស្រី២នាក់មកយកសំណាកធ្វើការពិនិត្យនៅមន្ទីរពេទ្យបង្អែកឆ្លូង។