header ads

Sponsor

(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោក កែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ថ្នាំញៀនជាង១១គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅភូមិតាបុិប សង្កាត់បាវិត ក្រុងបាវិត ក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ខណៈជនសង្ស័យដឹងខ្លួនបានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម បាត់ ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។ 
 លោក កែវ សុថា បន្តថា អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ស្តីពីការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងជួញដូរគ្រឿងញៀនឆ្លងដែន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាបុិប សង្កាត់បាវិត ក្រុងបាវិត ។
 កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោក វរសេនាតូចលេខ៦១១ សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងដោយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន។ 
 ប្រភពដដែលបន្តទៀតថា ចំណែកជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម (បច្ចុប្បន្នកម្លាំងជំនាញកំពុងសហការស្រាវជ្រាវកំណត់មុខសញ្ញា) ដើម្បីចាប់ខ្លួនយកមកចាត់ការបន្តតាមច្បាប់។ ចំណែកឯវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ សូមបញ្ជាក់ថា សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ -ទី១ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់៨,៥០០.០៨ គ.ក្រ -ទី២ ថ្នាំញៀនប្រភេទអុិចស្តាសុី(គ្រាប់) ទម្ងន់១,២៥៦.០៣ គ.ក្រ -ទី៣ ថ្នាំញៀនប្រភេទហេរ៉ូអុីន ទម្ងន់១,០៣៦.០៨ គ.ក្រ -ទី៤ ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ៩៥៨.៣៦ គ.ក្រ -ទី៥ សារធាតុសង្សយ័ជាថ្នាំញៀនដបទឹកពណ៌សចំនួន១០ដប -ទី៦ កាបូបស្ពាយពណ៌ខ្មៅ (ដាក់ថ្នាំញៀន២) ដោយសរុបសារធាតុញៀនចាប់យក ទម្ងន់១១,៧៣៦.៨៥ គ.ក្រ៕ ដោយ:ស្វាយរៀង 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post