Sponsor

📣 សេចក្តីជូនដំណឹង (កម្រិតហានិភ័យ៖ 🔴🔴🔴) របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាល្ងាចម៉ោង៥ និង៥០នាទី ថ្ងៃទី ០៨ ខែមេសា នេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើសេវាកម្ម ឬចេញចូលជាប្រចាំ នៅ
🔴​ #ធនាគារ #ABA សាខា #បុរីកីឡា ស្ថិតនៅអគារ ដឺឡាណូ សង្កាត់វាលវង់ ខណ្ឌ៧មករា

⏰​ ចាប់ពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ (កម្រិតហានិភ័យ៖ ​🔴🔴)
ចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១​​ (កម្រិតហានិភ័យ៖ 🔴🔴🔴)
🔥 មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅដាក់លុយ ដកលុយជាច្រើនដងនៅទីនោះ
ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ
📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

📅​ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថាកម្រិត៣នេះគឺ ៣/៣ ប្រសិនបើ អត់ពាក់ម៉ាស នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ប៉ះពាល់របស់គាត់ប្រើ ដោយមិនសម្លាប់មេរោគ, ប៉ះពាល់គាត់ ជាដើម....គឺឆ្លងតែម្ដង!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor