header ads

Sponsor

បន្ទាប់ពីជួសជុលផ្នែកខ្លះនៃស្ពានព្រះមុនីវង្សចាស់រួចមក ក្រុមការងារនឹងបន្តការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទចរាចរណ៍លើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្ន រយៈពេល៣ថ្ងៃ ចាប់ពីម៉ោង ៨៖០០ នាទី ព្រឹកថ្ងៃទី០៨-១០ ខែមេសា ឆ្នាំ២០២១ ដូច្នេះប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ត្រូវពង្វាងចរាចរមកស្ពានព្រះមុនីវង្សថ្មី ដែលស្ពានព្រះមុនីវង្សថ្មីនេះនឹងដាក់ឱ្យធ្វើចរាចរណ៍ទាំងពីរទិសជាបណ្តោះអាសន្ន។

ក្រោយបិទចរាចរណ៍លើស្ពានចាស់នេះធ្វើឲ្យនៅយប់​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១មានការ​កកស្ទះខ្លាំង​ នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ​ចំណុច​ផ្លូវ​ជាតិលេខ១ ម្តុំ​ផ្សារ​ច្បារអំពៅ​ ។


ជាមួយគ្នានេះដែរលោក វិល្លាម បានលើកឡើងថា « ប្រទេសកំពុងជ្រួលច្របល់រឿងឆ្លងជំងឺបន់អោយតែឆាប់ទៅដល់ផ្ទះ។ មន្ត្រីឡេឡឺអត់ដឹងខ្យល់ ទៅជួសជុលស្ពានទាំងទទឹងទិសបណ្ដាលអោយស្ទះចរាចរណ៍ពាក់កណ្ដាលទីក្រុង ។

បេីសម័យសាមកុកវិញមន្ត្រីនេះមានវាសនាបែបណា ? ពីយូរហេីយមិនប្រកាច់ធ្វេី ? អ្នកមិនគោរពបម្រាមគោចរណ៍ត្រូវមានទោស ? ចុះអ្នកធ្វេីអោយស្ទះចរាចរណ៍ នាំអោយបម្រាមគោរចរណ័ គ្មានប្រសិទ្ធភាពត្រូវមានទោសឬអត់ ហិហិហិ ?

យ៉ាងណា បើតាមលោក​វរសេនីយ៍ឯក សាន ​សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅ​យប់​ថ្ងៃទី​០៨​មេសា​នេះ​ថា​ អ្នក​ធ្វើ​ដំណើរ​ដែល​ទៅតាម​ច្រក​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ដែលមាន​ការកកស្ទះ​ចរាចរណ៍​នោះ​ សមត្ថកិច្ច​មិន​អនុវត្ត​បម្រាម​គោចរ​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ទៀបភ្លឺ​នោះទេ​។

​ចំណែក​នៅ​គោលដៅ​ផ្សេងៗ​ទៀត​សមត្ថកិច្ច​នៅតែ​បន្ត​អនុវត្ត​បម្រាម​គោល​ចរ​របស់​សាលា​រាជធានី​ភ្នំពេញ​ដដែល​ទេ​។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post