header ads

Sponsor

 នារសៀលថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០២១​ ក្រុមការងារអគ្គិសនីកម្ពុជាមិនអាចចូលទៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ដេីម្បីធ្វេីការជួសជុលកំហូចជូនអតិថិជនបានទេ​ មូលហេតុដោយសារមានការបិទហាមឃាត់នៅគោលដៅរង្វង់មូលព្រះនារាយណ៍​។

អគ្គិសនីកម្ពុជាកំពុងធ្វេីការជាមួយអាជ្ញាធរមានសមត្ថកិច្ច​ ដេីម្បីឲ្យកម្លាំងអន្តរាគមន៍របស់អគ្គិសនីកម្ពុជាអាចចូលជួសជុលកំហូចក្នុងអន្តរកាលនេះ​ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

អាស្រ័យហេតុនេះ​ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អាធ្យាស្រ័យដោយក្តីអនុគ្រោះ។


នេះបើតាមផេកផ្លូវការអគ្គិសនីកម្ពុជផុសនៅល្ងាចនេះ។

សូមជម្រាបជូនថា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post