រាជធានីភ្នំពេញ ថ្ងៃទី០២ មេសា ឆ្នាំ២០២១៖ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ក្រុមហ៊ុនក្នុងស្រុក អេប្រាធី ហ៊្វូដ (ខេមបូឌា) បានប្រកាសស្វែងរកការសហការអាជីវកម្មក្នុងស្រុក គ្រប់លំដាប់ថ្នាក់ ទូរទាំងប្រទេស។ ក្រុមហ៊ុនអេប្រាធី ហ៊្វូដ  (ខេមបូឌា) ដែលមានទីតាំង រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជារោងចក្រផលិតស្ករគ្រាប់ និងអាហារសម្រន់ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងបានទទួលសិទ្ធផលិតនិងដាក់លក់នូវផលិតផលស្ករគ្រាប់និងអាហារសម្រន់ ដ៏ពេញនិយម គឺស្ករគ្រាប់ហ៊្រ្វូតាទី ស្ករគ្រាប់ម៉ូកាទី និងស្ករគ្រាប់អេប្រាធី។

កាលពីព្រឹកមិញនេះ លោក អារុណ ចនសុន ដែលជាអគ្គនាយករបស់ក្រុមហ៊ុន អេប្រាធី ហ៊្វូដ (ខេមប៊ូឌា)​ បានបញ្ជាក់ថា ការពិតទៅក្រុមហ៊ុនមានបទពិសោធន៍ និងប្រជាប្រិយភាពលើវិស័យចំណីអាហារ ជាងមួយរយឆ្នាំទៅហើយ នៅសហរដ្ឋអាមេរិក។ ដោយមើលឃើញ ពីសក្ដានុពលនៃភូមិសាស្រ្ត និងទីផ្សារនៅកម្ពុជា ក្រុមហ៊ុនក៏សម្រេចចិត្តផលិតនិងដាក់លក់ស្ករគ្រាប់នេះ ជាផ្លូវការ តែម្តង ដោយក្រុមការងារបច្ចេកទេសចំណីអាហារ គឺសុទ្ធតែជាធនធានមនុស្សក្នុងស្រុក ដែលមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយបទពិសោធន៍ ក្នុងវិស័យចំណីអាហារ។ ផលិតផលទាំងអស់របស់ រោងចក្រអេប្រាធី ហ៊្វូដ (ខេមបូឌា) ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ទៅតាមបទដ្ឋានសុវត្ថិភាព គុណភាព និងរសជាតិចំណីអាហារ។ ដោយសារគុណតម្លៃនេះហើយ ទើបរោងចក្រអេប្រាធី ហ៊្វូដ (ខេមបូឌា) ទទួលបានស្ដង់ដារគុណភាពចំណីអាហារពិភពលោក ផ្ទួនៗគ្នា ជាបន្តបន្ទាប់ ដូចជា    BRC, HACCP,GMP, និងអាជ្ញាប័ណ្ណសម្រាប់ដាក់លក់នៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិក។

កញ្ញា កេត សំអាតនាយកផ្នែកលក់របស់ក្រុមហ៊ុនអេប្រាធី ហ៊្វូដ (ខេមបូឌា) ក៏បានបញ្ជាក់ផងដែរថា កន្លងមក ក្រុមហ៊ុនបាននាំចេញផលិតផលស្ករគ្រាប់ហ៊្រ្វូតាទី ម៉ូកាទី និងអេប្រាធីទៅទីផ្សារសហរដ្ឋអាមេរិក និងទទួលបានការគាំទ្រ ដ៏ច្រើនលើសលប់ ដោយសារតែរសជាតិឆ្ងាញ់ និងទំនុកចិត្តចំពោះ សុវត្ថិភាពនិងគុណភាពចំណីអាហារ និងការទទួលស្គាល់ពីស្ថាប័នស្តង់ដារចំណីអាហារពិភពលោក  BRC, HACCP និង GMP ផងដែរ។ ថ្មីៗនេះ ដោយការមើលឃើញពីការ រីកចម្រើននូវតំរូវការក្នុងទីផ្សារក្នុងស្រុក យើងក៏បានសាកល្បងដាក់លក់ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនតូច ជុំវិញរាជធានី។ មួយរយៈពេលដ៏ខ្លីដែលក្រុមហ៊ុនសម្រេចដាក់លក់សាកល្បងផលិតផលក្នុងទីផ្សារ ក៏ឃើញមានសំទុះនៃការគាំទ្រកើនគួរអោយកត់សំគាល់ ជាពិសេសគឺទៅលើផលិតផលស្ករគ្រាប់ហ៊្វ្រូតាទីរសជាតិផ្លែឈើក្នុងស្រុក។

ដោយឡែក កញ្ញា ប្រាក់ ស៊ីវនីសា ដែលជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍ចំណីអាហាររបស់ ក្រុមហ៊ុន អេប្រាធី ហ៊្វូដ (ខេមបូឌា) បានថ្លែងថា ផលិតផលស្ករគ្រាប់ហ៊្វ្រូតាទី ត្រូវបានស្រាវជ្រាវនិងផលិតឡើងដោយយោងទៅលើ ការនិយមនៃរសជាតិផ្លែឈើក្នុងស្រុកតាមរដូវកាល របស់បងប្អូនប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនបានផលិតចេញ នូវស្ករគ្រាប់ចំនួនប្រាំមួយរសជាតិរួចទៅហើយរបស់ស្ករគ្រាប់ហ៊្វ្រូតាទី ដើម្បីដាក់លក់សាកល្បងនៅក្នុងទីផ្សារក្នុងស្រុក រួមមាន ស្ករគ្រាប់ហ៊្វ្រូតាទីរសជាតិព្រីង ស្ករគ្រាប់ហ៊្រូតាទីរសជាតិគូលែនព្រៃអំបិលម្ទេស ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិត្របែកអំបិលម្ទេស ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិអម្ពិលហឹរ ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិក្រូចពោធិ៍សាត់លាយអំបិល និងស្ករគ្រាប់ហ៊្រ្វូតាទីរស់ជាតិស្វាយលាយអំបិល។ ដោយឡែក មួយរយៈពេលខ្លីដែលយើងសាកល្បងដាក់លក់ក្នុងស្រុក មកនេះ យើងសង្កេតឃើញថា ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិព្រីង គឺជាផលិតផលដែលវាយលុកទីផ្សារខ្លាំងបំផុត។

ឆ្លើយតបនឹងកំណើនតម្រូវការទីផ្សារដ៏គំហុកនេះ ក្រុមហ៊ុនក៏សម្រេចប្រកាសដាក់លក់ជាផ្លូវការទូទាំងប្រទេស ដោយការស្វែងរកដៃគូរសហការអាជីវកម្មគ្រប់លំដាប់ ចាប់ពីដេប៉ូចែកចាយប្រចាំតំបន់ និងដេប៉ូលក់ដុំនិងរាយគ្រប់ខេត្តក្រុង។ រាល់ធុរកិច្ចជន ឬអាជីវករនានា ដែលចាប់អារម្មណ៍ អាចទំនាក់ទំនងមកក្រុមហ៊ុនផ្ទាល់ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ស្ករគ្រាប់ហ៊្រ្វូតាទី ឬទូរសព្ទ័មកលេខ ០៨៧ ៣០០ ០៤០/ ០៨៨ ៨​ ៣០០ ០៤០ /០៧៨ ៣០០ ០៨៣។

ក៏សូមរំលឹកផងដែរថា ស្ករគ្រាប់ហ៊្រ្វូតាទី និងផលិតផលផ្សេងៗទៀត របស់ក្រុមហ៊ុនអេប្រាធី ហ៊្វូដ (ខេមបូឌា) មានក្រុមហ៊ុនដើមមានឈ្មោះបោះសម្លេងជាង១០០ឆ្នាំនៅសហរដ្ឋអាមេរិក ត្រូវបានស្រាវជ្រាវនិងផលិតឡើងសម្រិតសម្រាំងបំផុត ដោយអ្នកជំនាញចំណីអាហារ​ តាមស្តង់ដារគុណភាពចំណីអាហារពិភពលោក BRC, HACCP និង GMP និងទទួលអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មកម្ពុជា សម្រាប់ការដាក់លក់ទាំងលើទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅសុ្រក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor