header ads

Sponsor

កាលពីថ្ងៃទី26 ខែមីនា ឆ្នាំ2021 ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន vivo កម្ពុជាបានទំលាយពីការត្រៀមមកដល់នៃសមាជិកថ្មីរបស់ខ្លួនមួយម៉ូឌែលនៃត្រកូល X ជំនាន់ទី3 ម៉ូឌែលស្មាតហ្វូន vivo X60 Pro 5G។ ស្មាតហ្វូននេះដែរវាក៏ត្រូវបានធ្វើការបង្ហាញខ្លួននៅឯទីផ្សារក្រៅស្រុកមួយចំនួនរួចមកហើយ!

ស្មាតហ្វូនប្រណិតដ៏ប្រណិត vivo X60 Pro នេះគឺជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ជាមួយនឹងក្រុមហ៊ុន  ZEISS ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោកទៅលើបច្ចេកវិទ្យាអុបទិក។ ជាមួយនឹងការឌីស្សាញប្រកបដោយបច្ចេកវិទ្យាដ៏ច្នៃប្រឌិតខ្ពស់របស់ក្រុមហ៊ុន​ vivo ជាមួយនឹងការសហការផ្នែកវិស្វកម្មជាមួយនឹងក្រុមហ៊ុន ZEISS នោះ ស្មាតហ្វូន  X60 Pro បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតនៅក្នុងការថតរូបភាព។ មួយវិញទៀតវាក៏ជាស្មាតហ្វូន vivo ដំបូងបំផុតដែលសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា ZEISS ស្មាតហ្វូន X60 Pro នេះនឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត ដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់គ្មានគូប្រៀបនោះទេ។

ហើយមួយវិញទៀតអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំក៏ខិតជិតមកដល់ហើយដែរ ជាមួយនឹងវត្តមានស្មាតហ្វូនដ៏អស្ចារ្យមួយនេះ។ ដោយក្រុមហ៊ុន vivo នឹងធ្វើការ Live សម្ពោធ Online ស្មាតហ្វូន vivo X60 Pro លើទំព័រផេកផ្លូវការ vivo នៅថ្ងៃទី02 ខែមេសា ឆ្នាំ2021 នៅវេលាម៉ោង7:00 យប់តទៅ ដែលមានការចូលរួមពីសំណាក់តារាតំណាង (KOL)ទាំងបីរូប មានដូចជា ៖ កញ្ញា ដាដាវ / លោក ឈិនឈឿន និងលោក រៀនថតផងដែរ។

សម្រាប់អ្នកចូលរួមទស្សនាក្នុងការ Live នឹងមានឱកាសឈ្នះរង្វាន់ ស្មាតហ្វូន vivoX60Pro 1គ្រឿង ស្មាតហ្វូន vivo V20SE 1គ្រឿង កាស_vivoWirelessSport 5រង្វាន់ ហើយនឹងកាដូអនុស្សាវរីយ៌ជាច្រើនរង្វាន់ថែមទៀតផង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post