ភ្នំពេញ៖ «វាសនាមនុស្សមិនឃើញ » « ​ធ្វើមនុស្សកុំមើលងាយមនុស្ស» ​ពាក្យនេះពិតជាមានន័យណាស់ សម្រាប់អ្នកដែលមានជីវភាពលំបាក រហូតមានការតស៊ូ កែប្រែជីវភាព ​និងវាសនារបស់ខ្លួននៅពេលអនាគត ជាក់ស្ដែងដូចអ្នកនាងវង្ស ឡាំង ត្រឹមជាស្ត្រីមេផ្ទះទេ ហើយគ្រួសារមានជីវភាពលំបាកណាស់ ប៉ុន្តែក្រោយពីចាប់ដៃគូរកស៊ីលក់គ្រឿងសម្អាង គ្រួសារធម្មជាតិ HB ដែលជារបស់ លោក ឧកញ៉ា ស៊ឹម ស៊ីដា និងជាអគ្គនាយក ផលិតកម្ម HB Production បានធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង ដោយដំបូងចំណាយទុនត្រឹមត៤៨ដុល្លារប៉ុណ្ណោះ។

តាមរយៈបទសម្ភាសន៍ អ្នកនាង វង្ស ឡាំង អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិក្រោល ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចប្បន្នរស់នៅផ្ទះ លេខ២៦៦បេ ផ្លូវ១៨ ភូមិ ប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខ័ណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។

អ្នកនាងបានឲ្យដឹងថា កាលដើមឡើយមុនពីចាប់ដៃគ្នាជាគូអនាគតជាមួយស្វាមី នាងខ្ញុំត្រឹមជាស្រ្តីមេផ្ទះធម្មតាមួយរូបប៉ុណ្ណោះ ហើយបើនិយាយពីជីវភាពគ្រួសារវិញ អាចនិយាយបានថាលំបាកលំបិនខ្លាំង រក១ថ្ងៃគ្រប់សម្រាប់តែ១ថ្ងៃ លក់បាយស្រូប លក់ទឹកអំពៅ លក់នំកញ្ចប់ និយាយអោយខ្លី គឺលក់អីវ៉ាន់ចាប់ហួយ កំប៉ិចកំប៉ុកនៅតាមមុខរោងចក្រ។

អស់រយៈពេលជាច្រើនឆ្នាំ កន្លងផុតទៅ ដោយសារតែមិនសូវបានរៀនសូត្រជ្រៅជ្រះ ហើយណាមួយទៀតបទពិសោធន៍ក្នុងការរកស៊ីក៏គ្មាន បានជម្រុញអោយស្ថានភាព ជីវភាពគ្រួសារនាងខ្ញុំនៅតែបន្តជួបការលំបាកដដែល។

អ្នកនាងបានបន្តឲ្យដឹងថា តែដោយសារសំណាងល្អ ថ្ងៃមួយនាងខ្ញុំ ព្រមទាំងស្វាមីបានទទួលបានការណែនាំពីលោកអគ្គនាយកក្រុមហ៊ុនគ្រួសារ ធម្មជាតិH.B ដែលផ្តល់ឱកាសអោយនាងខ្ញុំធ្វើជា “ដៃគូរទីផ្សារលក់ផលិតផល” ពេលនោះខ្ញុំមានការស្ទាក់ស្ទើរចិត្ត ខ្លាច មុខខ្លាចក្រោយ តែដោយមានការលើកទឹកចិត្តពីស្វាមី ខ្ញុំក៏សម្រេចចិត្តលក់។

មុនដំបូងដោយសារគ្មានលុយកាក់ច្រើន ខ្ញុំគ្រាន់តែកាត់ កញ្ចប់៤៨ដុល្លារយកមក សាកល្បងលក់តែប៉ុណ្ណោះ ពួកយើង២នាក់ប្តី ប្រពន្ធទើបតែលក់ដំបូងៗ មិនសួវស្គាល់ ទីតាំង មិនមាន ម៉ូយ គឺចេះតែដើរទៅទាក់ទងភ្ញៀវគ្រប់ច្រកល្ហក ដោយមិនខ្លាចនឿយហត់ និងមិនរួញរាឡើយ តែដោយសារ ផលិតលមានគុណ ភាពល្អ បានទទួលការគាំទ្រពីអតិថិជន ពួកគាត់បានបន្ថែមការ កុម្ម៉ង់ពីនាង ខ្ញុំកាន់តែច្រើនឡើងៗ ជាលំដាប់ រហូតដល់ សមត្ថភាពកាត់កញ្ចប់ធំ ១២,០០០ដុល្លារ ក្នុងរយៈពេល១០ខែដំបូង។

ពេលវេលា ចេះតែទៅមុខ ការរកស៊ីមួយក្រុម ហ៊ុនកាន់តែគាប់ប្រសើរធ្វើអោយពួកយើងមានលទ្ធភាពទិញរថយន្ត១គ្រឿងដើម្បីជួយសម្រួល ដល់ការធ្វើដំណើរទៅជួបភ្ញៀវនៅ ឯតំបន់ ឆ្ងាយៗ ដែលពីមុនមកមិន ដែលស្រម៉ៃថាអាចទិញបាន។

មិនតែប៉ុណ្ណោះ ជាង១ឆ្នាំក្រោយ មកទៀតពួកយើងបានទិញ គេហដ្ឋានថ្មី១កន្លែងទៀតដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារ ជាពិសេសទៅទៀតខ្ញុំនឹងទទួលបានកាដូរជាទី គាប់ចិត្តពីក្រុមហ៊ុនក្នុងពេល ឆាប់ៗខាង មុខនេះផងដែរ។

ទាំងអស់នេះគឺជាសមិទ្ធិផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ពួកខ្ញុំ ហើយអ្វីដែលសំខាន់ជាងគេក្នុងជោគជ័យ របស់គ្រួសារនាងខ្ញុំ គឺក្រុមហ៊ុនគ្រួសារធម្មជាតិH.Bដែលជាជន្ទុលដ៏រឹងមាំ និងជាកម្លាំងចលករដែលពោពេញដោយថាមពលពេញ លេញ បានផ្លាស់ប្តូរជីវិតខ្ញុំទាំងស្រុង ធ្វើអោយមានជីវភាពធូរធារនឹងគេងឯងដូចសព្វថ្ងៃនេះ។

ជាចុងក្រោយ អ្នកនាង ព្រមទាំងក្រុមគ្រួសារសូមអរគុណ ដល់លោកអគ្គនាយក ព្រមទាំងសហការីក្រុមហ៊ុនគ្រួសារធម្មជាតិ H.B អោយជួបប្រទះសេចក្តីសុខ សេចក្តីចំរើន និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល គ្រប់ប្រការ និងទទួលបានការគាំ ទ្រកាន់តែច្រើនពីសំណាក់ អតិថិជនគ្រប់មជ្ឈដ្ឋាន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post