អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានសេចក្តីជូនដំណឹងនារសៀលថ្ងៃទី ១៤ ខែមេសា នេះដោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនង ជាមួយបុគ្គលិកខាងផ្នែកសេវាឥណទាន របស់ធនាគារ អេស៊ីលីដា សាខា គីឡូម៉ែត្រលេខ៦ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ
ចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកខាងផ្នែកឥណទាន ធ្វើការនៅទីតាំងខាងលើ
សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!