header ads

Sponsor

កំពូលស្មាតហ្វូនប្រណិត vivo X60Pro គឺជាស្មាតហ្វូនដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនលែនកាមេរ៉ា ZEISS ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោកទៅលើបច្ចេកវិទ្យាអុបទិក។

ស្មាតហ្វូន vivo X60Pro គឺជាស្មាតហ្វូនជំនាន់ថ្មីចុងក្រោយ ដែលត្រូវបានក្រុមហ៊ុន vivo ផលិតឡើងយ៉ាងពិសេសជាមួយនឹងការរចនាបទដែលមានភាពស៊ីវីល័យ ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត និងប្រកបដោយភាពច្នៃប្រឌិតគ្មានគូប្រៀបនោះទេ។ ចំពោះស្មាតហ្វូន vivo X60Pro គឺត្រូវបានបើកបង្ហាញជាមួយនឹងជម្រើសតែ 1ពណ៌តែប៉ុណ្ណោះសម្រាប់ទីផ្សារស្រុកយើង គឺពណ៌រលកសមុទ្រខៀវ (Shimmer Blue) ។

X60Pro ជាស្មាតហ្វូន5G បំពាក់កញ្ចក់រាងកោង 3Dមានតួរខ្លួនស្រោបផ្ទៃខាងក្រោយហើយនឹងគែមសងខាងប្រើប្រាស់ដោយកញ្ចក់ AG Glass ដែលនៅក្នុងការប្រើប្រាស់មិនងាយជាប់ស្នាមប្រលាក់ និងមិនងាយឆក់ស្នាមម្រាមដៃឡើយ។

ស្មាតហ្វូន X60 Pro មានអេក្រង់ទំហំ 6.56-inch flexible Ultra O Screen មានកម្រាស់ 7.69mm ទម្ងន់ 179g និងមានផ្ទៃអេក្រង់ 90.1% និងទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត Full-HD+ ទំហំ 1080x2376 ភិចសែល មិនតែប៉ុណ្ណោះវាភ្ជាប់នូវអេក្រង់កម្រិត 120Hz refresh rate និង 240Hz response rate ជាមួយនឹងអេក្រង់ edge-to-edge AMOLED ថែមទៀត។ អេក្រង់កម្រិត 120Hz refresh rate នេះផ្តល់នូវការទស្សនាដ៏អស្ចារ្យបំផុត ខណៈពេលដែលអេក្រង់កម្រិត 240Hz response rate ផ្តល់នូវការលេងហ្គេមយ៉ាងអស្ចារ្យថែមទៀតផង។ vivo X60Pro មានកញ្ចប់លែនកាមេរ៉ា 3 គ្រាប់ ភ្ជាប់បច្ចេកវិទ្យាលែនកាមេរ៉ា ZEISS ហើយបានបំពាក់នូវលែន AI ដែលធ្វើអោយការថតរូបកាន់តែមានភាពទំនើបអស្ចារ្យ។

ស្មាតហ្វូននេះ ប្រើប្រាស់សែនស័រផ្តិតរូបភាពទំហំធំដល់ទៅ 48MP ជាមួយកម្រិត aperture f/1.48 មានសមត្ថភាពក្នុងការផលិតរូបភាពបានច្បាស់ល្អជាមួយសាច់រូបភាពច្បាស់ស្រស់ស្អាតបែបធម្មជាតិ ដែលអាចផលិតសាច់វីដេអូបានក្នុងកម្រិត 4K @30fps វាមានមុខងារមួយហៅថា “Gimbal Stabillization 2.0 ” ជាជំនួយការទប់លំនឹង និងផលិតសាច់វីដេអូ មិនឲ្យមានរលកញាក់ញ័រខ្លាំងនៅពេលកំឡុងពេលកាន់ថត។ ហើយវាក៏ត្រូវបានបំពាក់បច្ចេកវិទ្យាថ្មីៗជាច្រើនទៀតមានដូចជា Panorama ដែរវាមានការកំណត់ប្លង់ច្បាស់លាស់ជាងមុន ដោយយើងអាចធ្វើការជ្រើសយកជាមួយនឹងមុខងារ Super Pano មុខងារ Super Moon អាចធ្វើការថតយកព្រះចន្ទនៅលើមេឃបានយ៉ាងស្រស់ស្អាត នឹងមុខងាដ៏ពិសេសមួយទៀត Long Exposure ប្រៀបដូចជាការថតកាមេរ៉ាអាជីព វាធ្វើការចាប់យកសន្ទុះនៃពន្លឺភ្លើងរបស់យាន្តជំនិះដែរកំពង់តែមានល្បឿនទៅមុខប្រៀបដូចជាពន្លឺកាំជ្រួចហោះ ធ្វើឲ្យសោភណ័ភាពលើដងវិថីកាន់តែមានភាពស្រស់ស្អាតនាពេលរាត្រី។

សម្រាប់កាមេរ៉ាគ្រាប់ទី 2 Super wide-Angle / Portrait lens មានទំហំ 13.0MP ជាមួយកម្រិត aperture f/2.2 ដែរអាចថតរូបប្លង់ធំទូលាយនៅទីងងឹតបានក្នុងកម្រិតមុំ 120 ដឺក្រេ នឹងធ្វើការផ្តិតយករូបភាពដែលមានលក្ខណៈបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងល្អពេញចិត្ត។ រីឯលែនចុងក្រោយមានទំហំ 13MP ជាមួយកម្រិត aperture f/2.46 ជាប្រភេទ Macro Camera ប្រើសម្រាប់ថតរូបភាពវត្ថុដែលនៅគៀកបំផុតក្នុងរយះចំងាយ 2.5cm ។

កាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 32MP មានកម្រិត aperture f/2.45 អាចផលិតសាច់រូបភាពបានច្បាស់ នឹងថតរូបព្រាលផ្ទៃវត្ថុបានដាច់ស្អាត ហើយវាក៏មានមុខងារ Night Mode, AR Sticker, HDR, Portrait Stys និង Beauty Face សម្រាប់ជំនួយអោយការថតរូប និងវីដេអូបានកាន់តែស្អាតថែមមួយកម្រិតទៀតផងដែរ។ vivo X60 Pro ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 870 processor បំពាក់ទំហំរ៉េមធំដល់ទៅ 12GB បូករ៉េមជំនួយ3GB និងមានអង្គផ្ទុកទិន្នន័យស្រាប់ទំហំដល់ 256GB ជាមួយ microSD។ ជាមួយនឹងសមត្ថភាព និងថាមពលដ៏អស្ចារ្យនេះ អ្នកអាចទទួលបានការប្រើប្រាស់កាន់តែមានប្រសិទ្ធភាពជាងមុន នឹងប្រតិបត្តិការក្នុងដំណើរការលេងហ្គេមបានយ៉ាងរលូនជាមួយនឹងហ្គេមដែលមានក្រាហ្វិចធំៗ។

ស្មាតហ្វូន Flagship ជំនាន់ថ្មី vivo X60 Pro ប្រតិបត្តិការដោយ Funtouch OS11.1 ដែលទ្រទ្រង់ដោយ Android10។ X60 Pro មានទំហំថ្ម 4,200mAh(TYP) មានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំដរដល់ការប្រើប្រាស់លេងកម្សាន្តទូទៅបានជាងមួយថ្ងៃ។ ថ្មរបស់វាក៏ទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកល្បឿនលឿន Dual-Engine Fast Charging កម្លាំង 33W តាមរយះរន្ធដោតប្រភេទ USB Type-C ដូចនេះ យើងចំនាយពេលសាកថ្មតិចតែប្រើប្រាស់កម្សាន្តបានរយះពេលយូរ។

ចំពោះស្មាតហ្វូន vivo X60Pro ត្រូវបានប្រកាសដាក់លក់នៅលើទីផ្សារនៃប្រទេសកម្ពុជាយើងចាប់ពីថ្ងៃទី10 ខែមេសា ឆ្នាំ2021 តទៅជាមួយនឹងកញ្ចប់តម្លៃ $859 ដុល្លារ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post