header ads

Sponsor

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ ធនាគារ FTB សាខាបាក់ទូក ស្ថិតតាមផ្លូវលេខ១៦៩ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា ត្រូវបិទជាបណ្តោះអាសន្ន ក្រោយ អ្នកជំងឺកូវីដ១៩ ធ្លាប់ចូលទៅទីនោះ ។

នេះបើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឲ្យដឹងនាល្ងាចនេះ។

ជាមួយគ្នានេះដែរ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវា ឬ មានទំនាក់ទំនងជាមួយបុគ្គលិកនៅ ធនាគារ FTB ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬ ក្រោយថ្ងៃអ្នកជំងឺបានទៅ ៕


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post