ភ្នំពេញ៖រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងរបស់ក្រសួងសុខាភិបាល បានចេញទៅយកអ្នក ជំងឺកូវីដ-១៩ ចំនួន១២១នាក់ ទាំងយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោយពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច។
ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានបន្ថែមជាតំបន់ក្រហម ក្រោយមានករណីផ្ទុះឆ្លងរាលដាលលើប្រជាពលរដ្ឋមានទាំងចាស់ទាំងក្មេង។