ព្រះសីហនុ៖ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នេះកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ដែលផឹកស៊ីបង្ហោះតាមបណ្ដាញសង្គម ហើយ អួតថា ខ្លួនផឹករាល់ថ្ងៃ ហាក់មិនខ្លាចញញើតបំរាមរបស់អាជ្ញាធរមានសមត្ថកិច្ច ឡើយ ។
ករណីនេះ សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធ «ការរារាំងការអនុវត្តវិធានការដ្ឋបាល» ៕