យោងតាមផេកផ្លូវការរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា សំណាកបុគ្គលិកក្រុមហ៊ុន វីរៈប៊ុនថាំ ចំនួន ៨៨ (ស្រី ៣៥នាក់) ពាក់ព័ន្ធនឹងករណីអ្នកបើកបររថយន្តដឹកទំនិញ និងបញ្ញើរបស់ក្រុមហ៊ុននេះ ដែលបានរកឃើញ វិជ្ជមានកូវីដ-១៩ ដោយតេស្តរហ័សនៅខេត្តប៉ៃលិន ត្រូវបានពិនិត្យ និងបញ្ជាក់លទ្ធផលដោយម៉ាស៊ីន GyneXpert នៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង គឺ អវិជ្ជមាន (Negative)ទាំងអស់ រួមទាំងអ្នកបើកបរនេះផងដែរ។
(ថ្ងៃទី០៣-ឧសភា-ឆ្នាំ២០២១)