Sponsor

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកំលាំងជំនាញ បានអនុវត្តនាំខ្លួនមនុស្សប្រុសស្រីសរុបចំនួន២៦នាក់ ដែលពួកគេកំពុងប្រមូលផ្តុំផឹកស៊ី និងមានការប្រើប្រាស់គ្រឿងញៀនយ៉ាងពពាក់ពពូន ក្នុងទីតាំងហាងខារ៉ាអូខេមួយកន្លែងដែលមានយីហោ (អាហារដ្ឋានពិភពថ្មី) ស្ថិតនៅចំណុចក្រុមទី០១ ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន២៦នាក់ រួមទាំងម្ចាស់ទីតាំងអ្នកចាត់ចែង និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ ទម្ងន់៤,៤៤ក្រាម រួមទាំងមធ្យោបាយផ្សេងទៀតមួយចំនួន ។
បច្ចុប្បន្ន សមត្ថកិច្ចបានរៀបចំបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ប្រភព និងរូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor